ចោរជើងខ្លាំងក្រោយពីចូល លួចគោអ្នកស្រុកបាន ៣ក្បាលត្រូវនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាម ផ្លូវច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ ចោរជើងខ្លាំងក្រោយពី ចូលលួចគោអ្នកស្រុក បាន៣ក្បាលដាក់ ឡានបំរុងយក ទៅលក់ត្រូវនគរបាល ស្រុកស្វាយចេកឃាត់ ខ្លួនបញ្ជូនទៅនគរបាល ព្រហ្មទណ្ឌកំរិត ស្រាលខេត្តហើយ បានបញ្ជូនបន្តទៅ សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្ម ទណ្ឌកំរិតស្រាល បានឲ្យដឹងថា  ចោរលួចគោនោះមាន ឈ្មោះសោន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកត្រពាំងស្នោ ខេត្តព្រះវិហារ ។

ជននេះបានធ្វើសកម្មភាព ចូលលួចគោញីអ្នក ស្រុកចំនួន៣ក្បាល ម្ចាស់គោឈ្មោះ វ៉ាត់ ផុន នៅភូមិប្រសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ដែលបានចងចម្ងាយ ពីផ្ទះ៥០ម៉ែត្រ នៅយប់ថ្ងៃទី ២៥ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវសមត្ថកិច្ច នគរបាលស្រុក ស្វាយចេកឃាត់ បានរថយន្តដឹកគោម៉ាក ហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត២A. ០៥៩៥នៅវលា ម៉ោង០០និង៥៥នាទី ឈានចូលថ្ងៃ ទី២៦ខែកក្កកដា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៥៦ A  មុនអនុវិទ្យាល័យកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបានឲ្យកម្លាំង នគរបាលស្រុក ស្វាយចេកនាំខ្លួន ជនសង្ស័យនិងវត្ថុតាង ទៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេកហើយ បញ្ជូនបន្តមក ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តដើម្បីសួរនាំបន្ថែម  ។

លោកនាយការិយាល័យ បានបញ្ជាក់ថានៅ ចំពោះមុខសមត្ថកិច្ច ចោរបាន សារភាពថា ខ្លួននិងបក្សពួចំនួន ២នាក់ទៀត មានឈ្មោះផុននិង ឈ្មោះឆើត ពួកគេបានជិៈម៉ូតូម្នាក់ ១គ្រឿងនិងរូបគេអ្នកបើ កឡានមកពី ស្រុកអន្លង់វែង ខេត្តព្រះវិហារ បាននាំគ្នាមកលួច គោនៅភូមិប្រសាទ ប្រាកដមែន ។ ក្រោយពីលួចបានហើយ យកគោដឹកតាម ឡានបក្សពួក២នាក់ បានជិៈម៉ូតូគេចខ្លួនទៅ ស្រុកអន្លង់វែងមុន  ចំណែករូបគេ ដឹកគោញីទាំង ៣ក្បាលនោះ ពេលមកដល់តាម ផ្លូវជាតិត្រូវបានគរ បាលឃាត់តែម្តង បក្សពួកទាំង ២នាក់នេះធ្លាប់បានធ្វើ សកម្មភាពលួចគោ ចំនួន៣លើកមកហើយ ក្នុងភូមិសាស្ត្រនៃ ខេត្តបន្ទាយមានជ័យនេះ ។

ដោយផ្អែកលើបណ្តឹង របស់ជនរងគ្រោះ និងឃាត់ខ្លួនមានវត្ថុ តាងជាក់ស្តែង ចោរនេះ ត្រូវបានកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកគោទាំង៣កក្បា នគរបាលស្រុកស្វាយ ចេកបានប្រគល់ទៅឲ្យម្ចា ស់វិញក្នុងថ្ងៃ នេះដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *