ជនសង្ស័យវ័យចំណាស់ម្នាក់ ធ្លាប់ជាប់គុកចេញមក វិញមិនកែខ្លួនជក់ថ្នាំញៀន មកដល់ផ្ទះវាយព្រទ្យ សម្បត្តិនិងប្រពន្ធកូន ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យវ័យចំណាស់ ម្នាក់ធ្លាប់ជាប់គុកចេញ មកវិញមិនកែខ្លួន ជក់ថ្នាំញៀនទៀត មកដល់ផ្ទះវាយព្រទ្យ សម្បត្តិនិងប្រពន្ធកូន ឲ្យរបួស ត្រូវអាវុធហត្ថឃាត់ ខ្លួនបាននៅវេលាម៉ោងបាននៅ ល្ងាច ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១ ការឃាត់ខ្លួនជនសង្ស័យ នេះយោងពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីប្តីវាយវាយ ព្រទ្យសម្បត្តិនិងប្រពន្ធកូន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឲ្យ ដឹងថា ក្រោយពីទទួលបាន ពាក្យប្តឹងលោកបានដឹក នាំកំលាំងអាវុធហត្ថ ១ក្រុមចុះដល់កន្លែង កើតហេតុ ឃាត់ខ្លួនជនសង្ស័យ ត្រូវជាប្ដីមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ។

ប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ ធ្លាប់ជាប់គុក១ឆ្នាំមក ហើយពេលចេញ មកវិញពីគុកមកវិញ មិនគិតរកសីុដើរ ជក់ថ្នាំញៀនឡើង ចង់ឆ្កួតមកដល់ផ្ទះ វាយព្រទ្យសម្បត្តិនិង ប្រពន្ធកូនមិនដែល លោះថ្ងៃឡើយ។

លុះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់មកពីជក់ថ្នាំញៀន វិញបានវាយព្រទ្យ សម្បត្តិនិង ប្រពន្ធកូនឲ្យរងរបួស គ្រប់គ្នារហូតស៊ូទ្រាំ និងប្តីធ្វើបាបបន្តទៀត មិនបានក៏ដាក់ពាក្យប្តឹង ឲ្យអាវុជហត្ថ ឃាត់ខ្លួនតែម្តង។

ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយ របស់ជនសង្ស័យបាន បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជន សង្ស័យខាងលើធ្វើ ឡើងដោយទទួលតាម បទបញ្ជារបស់លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ជនសង្ស័យ ត្រូវបានកម្លាំងការិយា ល័យព្រហ្មទណ្ឌកងរាជ អាវុធហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តចាត់ ការតាមច្បាប់ហើយនៅ រសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *