សមត្ថកិច្ចចម្រុះចុះបង្ក្រាប បទល្មើសនេសាទ បួនទីតាំងរឹបអូសបាន សាច់អួន១៤០ម៉ែត្របង្គោល ឫស្សី១៥០ដើម លែងកូនត្រី ១០គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពេលរដូវបិទនេសាទ សមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយ លោកសេង ធូ  នាយសង្កាត់រដ្ឋ បាលជលផល ស្រុកមង្គលបុរី រួមជាមួយនិងលោកឈួម ធូ មន្ត្រីអាជ្ញាធរបឹង ទន្លេសាប កម្លាំងកង រាជអាវុធហត្ថ និងប្រជាសហគមន៍ បានចុះបង្ក្រាបបទល្មើស នេសាទនានាដែល កើតមាននៅក្នុងរដូវបិទ នេសាទនេះដើម្បី ទុកឱកាសឲ្យត្រីពង នៅ ល្ងាច ថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២១នៅក្នុងភូមិសាស្រ្ត ឃុំសំបួរស្រុកមង្គលបូរី ជាប់នឹងតំបន់រនាម ព្រៃលិចទឹកបឹងទន្លេសាប។

លោកសេង ធូ នាយសង្កាត់រដ្ឋបាល ជលផលស្រុកមង្គលបុរី បានឲ្យដឹងថាការចុះ បង្ក្រាបបទល្មើស  នេសាទនេះមាន បទល្មើសនេសាទ បានជាហូរហែដោយ ជនខិលខូចបានប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់ដែលធ្វើឲ្យ ប៉ះពាល់ជាខ្លាំងដល់ ធនធានមច្ឆជាតិក្នុង រដូវត្រីពងកូននេះ។

លោកបានឲ្យដឹងថា ក្នុងការបង្ក្រាបនេះរយៈ ពេលមួយថ្ងៃសម្ថកិច្ច ចំរុះបានរឹបអូសនិងបំផ្លាញ ចោលឧបករណ៍នេសាទ ខុសច្បាប់ក្នុងភូមិចែក អង្កររកឃើញ របាំងសាច់អួន ប្រវែងប្រហែល ៥០ ម៉ែត្របង្គោលឫស្សីចំនួន ៥០ដើម។

នៅចំណុចអន្លង់វិលរឹប អូសរបាំងសាច់ អួនចំនួន៣០ម៉ែត្របង្គោល ឫស្សីចំនួន៤០ដើម ។ នៅចំណុចស្ទឹងតាគើតក្រោម ស្រែព្រៃរបាំងសាច់ អួនប្រវែង ៣០ ម៉ែត្របង្គោលឫស្សី ១៤ ដើម និងនៅចំណុចក្នុង ស្ទឹងក្រោមស្រែព្រៃ របាំងសាច់អួន៣០ម៉ែត្រ និងបង្គោលឫស្សីចំនួន ៣០ដើម។

សរុបទាំងបួនទីតាំងរឹប អូសបានរបាំងសាច់ អួនចំនួន១៤០ម៉ែត្រនឹង បង្គោលឫស្សីសរុប១៥០ដើម ព្រមទាំងបានដោះ លែងកូនត្រីចូល ក្នុងបឹងធម្មជាតិវិញ ចំនួន១០គីឡូក្រាមផងដែរ។

ដោយឡែកជនខិលខូច ដែលប្រព្រឹត្តបទល្មើស នេសាទខាងលើបាន គេចខ្លួនបាត់ស្រមោល។ ក្នុងនោះលោកសេង ធូ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ នេសាទឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានបញ្ហា និងការបង់ខាតនានា នៅពេលដែលសមត្ថកិច្ច អនុវត្តច្បាប់ និងសូមឲ្យប្រជា ពលរដ្ឋជាពិសេស អ្នកនេសាទត្រូវចូល រួមការពារធនធាន មច្ឆជាតិទាំងអស់គ្នា ឲ្យបានគង់វង្សតាមរយៈ ការនេសាទត្រឹមត្រូវ តាមច្បាប់អនុញ្ញាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *