ខេត្តកំពតរៀបចំអបអរសាទរ «រុក្ខទិវា»៩កក្កដា ឆ្នាំ២០២១ នៅសងខាងផ្លូវ ជាតិលេខ៣៣ កំពត-កែបប្រវែង៣៥០០ម

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំអបអរសាទ រ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិ លេខ៣៣ កំពត-កែបប្រវែង៣៥០០ម ពីស្ពានព្រែកជីក ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ស្ពាន ក្បាលរមាស ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ពិធីដ៏មានអត្ថន័យ ជាប្រវត្តិសាស្ត្រនាព្រឹកនេះ ប្រព្រឹត្តិទៅក្រោមអធិបតី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត  ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្តកំពត។

ពិធីនាព្រឹកនេះមានការ អញ្ជើញចូលរួមជា កិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេ បញ្ជាការកងកម្លាំង ប្រដាប់អាវុធ លោក លោកស្រីនាយក នាយករងរដ្ឋបាល សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយ នាយរងខណ្ឌ លោកអភិបាល អភិបាលរងក្រុង ស្រុក ឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជា២០០ នាក់។

ថ្លែងនៅក្នុងពិធី នាព្រឹកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាព្រះរាជសកម្មភាព ជាប្រវត្តិសាស្រ្តក្រោម ព្រះរាជកិច្ចដឹកនាំប្រកប ដោយព្រះបញ្ញាញាណ ភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវិរៈក្សត្រ ព្រះវៈរាជបិតា ជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានឡាយ ព្រះហស្ថលេខាលើ ព្រះរាជក្រិត្យលេខ ៧៣៨នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ក្នុងទិសដៅបន្តវេនជាប្រពៃណី ពីសម័យសង្គម រាស្រ្តនិយម រាជរដ្ឋាភិបាល ក្រោមការដឹក នាំយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើកំណែទម្រង់ វិស័យព្រៃឈើជារៀង រហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធី បុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់ បណ្តាខេត្ត រាជធានី ជារៀងរាល់ឆ្នាំ។

ដោយឡែក ខេត្តកំពត នៅសងខាងផ្លូវ ជាតិលេខ៣៣ កំពត-កែប ប្រវែង៣៥០០ម ក្នុងស្រុកទឹកឈូ ខេត្តកំពត រួមមានដើម បេង ធ្នង់ កូនក្ងោកសរុបចំនួន ២៥០ដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *