សាច់ជ្រូកនិង សាច់មាន់ កាប់រួចជាស្រេច ច្រកក្នុងធុងស្នោ១០តោន ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន នៅក្រុងប៉ោយប៉ែត ទីតាំងអ្នកស្តប់១កន្លែង

(ខេត្តបន្ទាយមានជ័យ)៖ សាច់ជ្រូកកាប់រួចជា ស្រេចមានជើង គ្រឿងក្នុង សាច់ ក្បាល និងសាច់មាន់ ដែលឈ្មួញ លួចនាំចូលពីប្រទេសថៃ មកកម្ពុជា តាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ ធ្វើការបង្ក្រាបបាននៅ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ ត្រី១កន្លែង ក្រោយ អគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា សាច់ជ្រូកគេកាប់ ហើយចំរុះនិងសាច់មាន់ ច្រកដាក់ក្នុងធុង ស្នោដឹកពីប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានមន្ត្រីចម្រុះ ធ្វើការបង្ក្រាបបាន រួមមានដូចជា សាច់ជ្រូក, សាច់មាន់ ឆ្អឹងមាន់ជាដើម សរុបប្រមាណជា ១០តោន ។

លោក ហ៊ុយ ទូចបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាការនាំ ចូលសាច់ជ្រូក សាច់មាន់ ពុំមានច្បាប់អនុញ្ញាតិ  ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋាននោះទេ ហើយមួយវិញទៀត ទាក់ទងទៅនឹងការដឹកជញ្ជូន គឺ មិនត្រឹមត្រូវតាម បទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ  ការដឹកខុសលក្ខណៈបច្ចេក ទេសនៃការវិចខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះ ខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋ យកទៅទទួលទានខ្លាំងណាស់ ។

លោកបញ្ជាក់ថាការ បង្ក្រាបនោះមានការ ចូលរួមពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ សាច់ជ្រូកចំរុះ និងសាច់មាន់ចំរុះ ត្រូវប្រមូលយកទៅ ដុតកម្ទេចចោល ដោយមិនមានលើក លែងនោះទេ ។ ប៉ុន្តែមុនដុតកម្ទេចចោល ត្រូវយកសំណាកមកវិភាគ រកសារធាតុគីមី ដែលបំផ្លាញសុខ ភាពជាមុនសិន ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការនីតិវិធីច្បាប់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *