ក្រុមចោប្លន់ប្រដាប់ អាវុធ៥នាក់ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនបានហើយ បន្ទាប់ពីបានផ្ទុះ អារុធមួយប្រាវ   ជាមួយកម្លាំង សមត្ថកិច្ចនៅ ក្នុងស្រុកសាលាក្រៅ

(ខេត្តប៉ៃលិន)៖ ក្រុមចោរប្លន់ប្រដាប់ ទៅដោយអាវុធ ចំនួន៥នាក់ត្រូវ បានកម្លាំងនគរបាល នៃស្នងការរដ្ឋាន នគរបាលខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនបាន ជាបន្តរបន្ទាប់ហើយ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី នៅចំណុចភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានប្រាប់ អោយដឹងជនសង្ស័យ ទាំង៥នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះវ៉ៃ អិ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិ ភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តយប៉ៃលិន ទី២ឈ្មោះ ស្រស់ វណ្ណ នេត ភេទ ប្រុស អាយុ២៣ឆ្នាំ ទី៣ឈ្មោះ ទួន ស្រី យ៉ា ភេទ ស្រី អាយុ ២៩ ឆ្នាំ ទាំង ពីរ នាក់រស់ ភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៤ឈ្មោះ បុល រ័ ត្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ សួន អំពៅ កើត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី៥ឈ្មោះ យឿ ន ឈួ ន ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ ទំនប់ ឃុំ ស្ទឹង ត្រង ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ។

ប្រភពមន្ត្រីនគរបាល នៃអធិការស្រុក សាលាក្រៅ បានប្រាប់ឱ្យ ដឹង ថា កាលពី វេលា ម៉ោង ៦និង ៣០ នាទី យប់ ថ្ងៃ ទី ១៧ ខែកក្កដា ឆ្នាំ ២០២១ មាន ករណី ប្លន់១ លើក នៅ ចំណុច ដីចំការ ជាប់មាត់ អូរ ស្ថិត ក្នុងភូមិ វាល ឃុំ សាលា ក្រៅ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ។

តាម ប្រភព ពីមន្ត្រីនគរបាល ដដែលបានអោយ ដឹងបន្តរទៀត បន្តថា ដើម្បី ធ្វើការ ស្រាវជ្រាវ កំលាំង ជំនាញ ព្រហ្មទណ្ឌ ស្រុក សាលា ក្រៅ បាន សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល សាលា ក្រៅ ចុះ ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក មុខសញ្ញា តាំងពី យប់ ថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០២១ ដោយ ចុះ ប្រតិបត្តិការ ជា បន្តបន្ទាប់ រហូត ដល់ ព្រឹក ថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ខណ : មានការ សង្ស័យ ពី ទីកន្លែង លាក់ខ្លួន របស់ ជនសង្ស័យ កម្លាំង ជំនាញ ព្រហ្មទណ្ឌ ស្រុក និង កម្លាំង ប៉ុស្តិ៍ សាលា ក្រៅ ក៏ បាន បែងចែក ជា ២ ក្រុម ក្នុង ការ ចុះ ប្រតិបត្តិការ ។

លុះដល់ វេលា ម៉ោង ៧ និង ៣០ នាទី ព្រឹក កម្លាំង ជំនាញ ផ្នែក ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ចុះ បង្ក្រាប នៅ ចំណុច ចម្ការ ដំឡូង មី ខាងកើត ស្តង់ ដំឡូង មី បុរស ម្នាក់ ឈ្មោះ( តាឡិ) ។ ស្រាប់តែ ពេល នោះ មាន បុរស ម្នាក់ ជិះ ម៉ូតូ ១ គ្រឿង ឆ្លងកាត់ ដោយ មានការ សង្ស័យ ក៏ ហៅ សាកសួរ ។ស្រាប់ តែ ជនសង្ស័យ មិន ឈប់ បាន ជិះ រត់គេច យ៉ាង លឿន ទើប កម្លាំង នគរបាល ជិះ ដេញ តាម ពីក្រោយ រហូត ដល់ ចំណុច កើតហេតុ នៅ វេលា ម៉ោង ៧ និង ៤០ នាទី ព្រឹក ជនសង្ស័យ ក៏ បាន ផ្ទុះអាវុធ .មកលើកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ទៅលើសមត្ថកិច្ច ។

ប្រភពដដែលបានបញ្ជាក់ថា ពេលនោះត្រូវបាន កម្លាំង សមត្ថកិច្ចនគរបាល ក៏ បាន បា.ញ់ តបត ចំនួន ៧ គ្រាប់ ទៅ វិញ ហើយ សភាព ការ កាន់តែ ក្តៅ កម្លាំង នៃ អធិការដ្ឋាន ស្រុក មិន អាច គ្រប់គ្រង ស្ថានភាព បាន ទើប កម្លាំង ជំនាញ ផែន ព្រហ្មទណ្ឌ ( ធ្ងន់ – ស្រាល ) កម្លាំង ផែន សន្តិសុខ និង កម្លាំង អន្តរាគមន៍ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ប៉ៃលិន បាន ចុះ ទៅ ជួយ អន្តរាគមន៍ បង្ក្រាប បទល្មើស ខាងលើ តែ ម្តង ។

ក្នុងកិច្ចចុះប្រតិបត្តិការ ក្រុមចោរប្លន់ខាង លើនេះសមត្ថកិច្ចបាន ដកហូតវត្ថុតាង រួមមាន:១- អាវុ.ធ ខ្លី កែ ច្នៃ ចំនួន ១ ដើម ២-អាវុ.ធ វែង កែ ច្នៃ ប្រើ ខ្យល់ ចំនួន ១ ដើម៣- កាំបិត ខ្លី ចំនួន ១ ដើម៤- គ្រាប់កាំភ្លើង AK ចំនួន ៧ គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន នគរបាល ស្រុក សាលាក្រៅ កសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការរដ្ឋាន នគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការបន្តរ តាមនីតិវិធីច្បាប់ ៕ដោយ លោក មុតសុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *