ជនល្មើសជិះម៉ូតូមួយគ្រឿង តាមឆក់កាបូបស្ត្រី ម្នាក់មិនបានសម្រេច ត្រូវសមត្ថកិច្ចតាមចាប់ ឃាត់ខ្លួនវ៉ៃ ខ្នោះបានសម្រេច???

(ខេត្តកណ្ដាល)៖ ជនល្មើសម្នាក់ជិះ ម៉ូតូតាមឆក់កាបូបស្ត្រីម្នាក់ តាមដងផ្លូវមិនបាន សម្រេចត្រូវបាន សមត្ថកិច្ចក្រុង តាខ្មៅឃាត់ខ្លួន ក្រោយពីជនសង្ស័យ រូបនេះជិះម៉ូតូឆក់យក កាបូបពីពលរដ្ឋ ២នាក់ប្តីប្រពន្ធ ខណៈកំពុងជិះម៉ូតូ តាមដងផ្លូវ។ ករណីនេះបាន កើតឡើងនៅ ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ ២០៦ ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុង តាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង​ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ ផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ មុខរបរបុគ្គលិកក្រុមហ៊ុនBIM។

ចំណែកជន សង្ស័យដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែកវត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IS-3509 (របស់ជនសង្ស័យ ជិះធ្វេីសកម្មភាព)ឆក់ កាបូបដៃពណ៌ឈាម ជ្រូកចំនួន១, ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាកiphone.Xs max ពណ៌មាស និងម៉ាកmeitu  ពណ៌សលាយ ផ្កាឈូក។

ប្រភពដដែលបន្តថា នៅ ពេលដែលជនរង គ្រោះកំពុងតែជិះម៉ូតូ ពីរនាក់ប្តីប្រពន្ធដោយ ប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ ឆ្ពោះទៅកន្លែង ធ្វេីការនៅឯភ្នំពេញ លុះជិះមកដល់ត្រង់ ចំណុចកេីតហេតុ ខាងលេីស្រាប់ តែជនសង្ស័យជិះម៉ូតូ ១គ្រឿងមកពីក្រោយដល់ ទន្ទឹមគ្នាក៏ធ្វេីសកម្មភាព ឆក់យកកាបូបយួរដៃ របស់ជនរងគ្រោះ ដែលកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះ ក៏ជិះម៉ូតូដេញតាម ស្រែកថាចោរៗ ផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ច នគរបាលក្រុងតាខ្មៅ​ ជួយធ្វើអន្តរាគមន៍ ដេញស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យបានរួមទាំង វត្ថុតាងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ក្រុងតាខ្មៅដេីម្បីធ្វេី ការសាកសួរនិង កសាងសំណុំរឿង តាមនីតិវិធី។

សូមបញ្ជាក់ថា ជនសង្ស័យខាងលេី មានដីកាបង្គាប់ឱ្យចាប់ ខ្លួនរបស់សាលាដំបូង ខេត្តកណ្តាលលេខ២៩៦ដកបចខ ចេញដោយចៅ ក្រមស៊េីបសួរជួន  វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០​ ពីបទ​លួច មានស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅភូមិតាខ្មៅ​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ ២៣​ ខែមីនា​ ឆ្នាំ​២០២០​៕ អត្ថបទដោយ លោក.សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *