បុរសម្នាក់ជិះម៉ូតូបុករ៉ឺម៉កពីក្រោយ ពេញទំហឹងបណ្តាល ឲ្យស្លាប់យ៉ាងអាណោច អាធ័មនៅនឹងកន្លែង កើតហេតុ???

(ខេត្តកណ្តាល)៖ បុរសម្នាក់បើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន បុករ៉ឺម៉កពីក្រោយពេញ ទំហឹងបណ្តាលអោយស្លាប់ ខ្លួនឯងភ្លាមៗ យ៉ាងអាណោចអាធ័ម ហេតុការដ៏រន្ធុតនេះបាន កើតឡើងកាលពី យប់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នៅចំណុច ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥០និង៥១ ស្ថិតក្នុង ភូមិគគីរធំ ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ផលិតឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-9492 បើកបរដោយឈ្មោះ វ៉ែន គង្គា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ សំរោងក្អែរ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ពេលបើកមកដល់ ចំណុចកើតហេតុខាងលើ បានបុករ៉ឺម៉កម៉ូតូពីក្រោយ ដែលបើកមាន ទិសដៅពីអ្នកលឿងទៅភ្នំពេញ ស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅ នឹងកន្លែងកើតហេតុ ។ ចំណែកម៉ូតូរ៉ឺម៉ក បានបើករត់គេចខ្លួន បាត់ស្រមោល មុនពេលសមត្ថកិច្ច ប៉ុស្តិ៍ចុះមកដល់ (មិនស្គាស់អត្តសញ្ញាណ) ។

ចំណែកសាក សពសាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យ ក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕ ដោយ លោក សឿនហៀរឡុង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *