ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយក រដ្ឋមន្ត្រី បានរៀបចំបើក កិច្ចប្រជុំពិភាក្សា ពិនិត្យស្រាវជ្រាវ រកឯកសារគតិយុត្តិ ដើម្បីប្រមូលព័ត៌មាន អោយបានក្នុងដោះ ស្រាយករណីវិវាទ ដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយក រដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានរៀបចំបើកកិច្ច ប្រជុំពិភាក្សា ពិនិត្យស្រាវជ្រាវ រកឯកសារគតិយុត្តិ និងបច្ចេកទេស វាស់វែងផ្ទៃដី និងពិនិត្យលើអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន អោយបានគ្រប់ ជ្រុងជ្រោយក្នុងដោះ ស្រាយករណីវិវាទ ដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំ រវាងឈ្មោះ លី អ៊ុតនី (ស្លាប់) ជាមួយឈ្មោះ គង់ ជា និងអ្នកពាក់ព័ន្ធ ស្ថិតនៅភូមិសន្តិភាព និងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២១ ធ្វើនៅទីស្នាក់ការ បឹងជង្រុក ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។

បន្ទាប់ពីពិភាក្សារួចមក លោក លី សារី បានធ្វើការដឹកនាំក្រុមការងារដែលជា មន្រ្តីជំនាញធ្វើការ ចុះវាស់វែង នៅលើដីទីតាំង ជាក់ស្តែង ដើម្បីយកមកដោះ ស្រាយដាក់លើតុ តាមរូបភាពឈ្នះឈ្នះ ដែលជាមរតកដ៏ មានតម្លៃមិន អាចកាត់ថ្លៃបាន៕ ដោយលោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *