រថយន្តសង្គ្រោះបន្ទាន់ថៃ លបបន្លំដឹកពល ករខ្មែរខុសច្បាប់ជាង១០នាក់ ត្រូវតម្រួតចាប់បាន (មានវីឌីអូរ)

(ប្រទេសថៃ)៖ ពកលករខ្មែរ ប្រមាណជាង ១០ នាក់ រួមជាមួយនឹង រថយន្តចំនួន ២ គ្រឿង ក្នុងនោះ ១ គ្រឿងគឺជា រថយន្តសង្គ្រោះបន្ទាន់ ត្រូវបានក្រុម តម្រួតប្រចាំខេត្តច័ន្ទបុរី ស្ទាក់ចាប់បាន បន្ទាប់ពីមានការ សង្ស័យថានៅក្នុង រថយន្តសង្គ្រោះ បន្ទាន់នោះមិនមែន ជាអ្នកជំងឺកូវីដ-១៩ ។

ការឃាត់រថយន្ត ទាំង២គ្រឿងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិ៤ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលរថយន្តទាំង ២គ្រឿងនេះ គឺទី១ ជាប្រភេទរថយន្ត សង្គ្រោះបន្ទាន់ ដោយអ្នកបើកបរមាន ស្លៀកពាក់ឯកសណ្ឋាន ជាគ្រូពេទ្យដើរយកសំណាក ព្រមទាំងបានបើកភ្លើង សុីរ៉ែនតាមផ្លូវរហូត ដោយឡែក ១ គ្រឿងទៀត គឺជារថយន្តនីសាន់ ដឹកសម្ភារៈតាមក្រោយ ។

បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចថៃបានឃាត់ ដើម្បីសុំត្រួតពិនិត្យ ជាលទ្ធផលនៅក្នុង រថយន្តសង្គ្រោះបន្ទាន់គេ សង្គេតឃើញមាន ពលករខ្មែរសរុបចំនួន ១៤ នាក់ មនុស្សធំ ៩ នាក់ និងក្មេង ៥ នាក់ ដោយអ្នកបើកបររថយន្តទាំង ២ គ្រឿង គឺជាជនជាតិ ថៃចំនួន០៣នាក់។

ជនជាតិថៃទាំងនោះ បានសារភាពថា ពួកគេសុីឈ្នួល ដឹកចេញពីខេត្ត ណុនថៈបុរី ឆ្ពោះទៅកាន់ខេត្តច័ន្ទបុរីក្នុងតម្លៃសរុប ២៥.០០០ បាត ដើម្បីអោយពួកគាត់ ឆ្លងដែនតាមច្រកបាន ឡែនចូលទៅកាន់ ប្រទេសកម្ពុជាវិញ ប៉ុន្តែដោយសារតែខេត្ត ណុនថៈបុរី គឺជាតំបន់ក្រហម ទើបសមត្ថកិច្ចថៃ ចាត់អោយក្រុមគ្រូពេទ្យ ចុះពិនិត្យសំណាក ទៅលើពលករទាំង ១៤ នាក់ ជាលទ្ធផលមាន៥នាក់ មានវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ននេះ ត្រូវបានដាក់អោយក្រុម គ្រូពេទ្យព្យាបាលនិង ឃុំខ្លួនដើម្បីធ្វើចត្តាឡីស័ក ហើយ ដោយឡែក ជនជាតិថៃទាំង០៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *