កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ បាន៤នាក់ពាក់ពន្ធ័ ករណីប្រើប្រាស់គ្រឿងញៀន

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌមា នជ័យចុះបង្ក្រាប ករណីប្រើប្រាស់ គ្រឿងញៀនមួយ កន្លែងនៅក្នុងផ្ទះទុកចោល និងបានឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ កាលពីសៀលថ្ងៃ ទី១១ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ស្ថិតនៅក្នុងក្រុមទីមួយ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៌មាន យើងអោយដឹង ថាជនសង្ស័យដែល កម្លាំងជំនាញ  ឃាត់ខ្លួនបានទី១មានឈ្មោះ យុន សុគុណភក្តី ភេទប្រុស អាយុ២៧ឆ្នាំ ទី២ ឈ្មោះ ឌុច តុលា ភេទប្រុស អាយុ៣២ឆ្នាំ ទី៣ឈ្មោះ ស៊ីន សុវណ្ណភារុណ ភេទប្រុអាយុ២១ឆ្នាំ និងទី៤ឈ្មោះ សឿន សុភៈរាសី ភេទប្រុសអាយុ៣៤ឆ្នាំ អ្នកទាំង៤នាក់ នេះមានមុខរបរនិង ទីលំនៅមិន ពិតប្រាកដ។

ក្រោយពីបានឃាត ខ្លួនជនសង្ស័យ ហើយកម្លាំងជំនាញ រកឃើញនិងដកហូត បានម្សៅក្រាមសថ្លា ប្រភេទគ្រឿងញៀន ម៉ាទឹកចំនួន៤កញ្ចប់ថងតូចៗ

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថ ខណ្ឌមានជ័យបញ្ជូនទៅ ការិយាល័យបទ ល្មើសគ្រឿងញៀននៃ អាវុធហត្ថ រាជធានីភ្នំពេញដើម្បីសួរនាំ បន្តរនិងកសាងសំណុំ រឿងបញ្ចូនខ្លួនទៅ តុលាការដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *