ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារ ចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំគ្រប់ គ្រងពលករ និងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវ ជ្រាវចារកិច្ចក្រសួង ការពារជាតិ និងជាប្រធានអនុ គណៈកម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណ ច្រកទ្វារអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត និងប្រតិភូអនុគណៈកម្មាការ បានអញ្ជើញពិនិត្យ មើលទីតាំងនៃ ការគ្រប់គ្រង ការពិនិត្យ យកសំណាកបង ប្អូនពលករ ដែលក្រុមការងារ ចម្រុះខេត្ត បាននឹងកំពុងបំពេញ បេសកកម្មការងារ ដើម្បីប្រយុទ្ធទប់ ស្កាត់នឹងជំងឺកូវីដ១៩ ។

ក្រោយអញ្ជើញ ពិនិត្យមើល បានបន្តកិច្ចប្រជុំ ពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់ អាវុធជាគណៈកម្មាការ ខេត្តប្រយុទ្ធនឹង ជំងឺកូវីដ១៩ ក្នុងគោលបំណង ពិនិត្យលើស្ថានភាពជាក់ ស្តែង នៃការគ្រប់ គ្រងពលករដែលធ្វើ ចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារ ព្រំដែនអន្តរជាតិ អូរស្មាច់ និងតម្រូវការ ចាំបាច់បន្ថែម សំដៅធ្វើយ៉ាង ទប់ស្កាត់ឲ្យខាងតែបាន នូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានជម្រាបជូន ឯកឧត្តម ហ៊ុន ម៉ានិត និងប្រតិភូអនុកម្មាការ គ្រប់គ្រងច្រកទ្វារ ចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ពីដំណើរការរួម នៃការអនុវត្តការងារ របស់ខេត្តកន្លងមក កិច្ចការងារចំពោះមុខ និងបញ្ហាប្រឈម មួយចំនួន ។

ក្រោយពីបានស្ដាប់ របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តរួច ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានកោត​ សរសើរចំពោះ ការខិតខំប្រឹងប្រែង របស់ឯកឧត្តមអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង រដ្ឋបាលខេត្ត បន្ទាយមានជ័យ ក្នុងការរៀបចំ គ្រប់គ្រងពលករ និងការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បន្ទាប់មក ឯកឧត្តមក៏បានលើកជា អនុសាសន៍មួយចំនួន ជូនរដ្ឋបាលខេត្ត ដើម្បីយកមក រៀបចំជាគោល ការណ៍អនុវត្ត ចំពោះមុខ ក្នុងនោះផ្តោតសំខាន់ លើវិធានការត្រៀម ទទួលពលករខ្មែរ ដែលបានចូល មកកាន់តែច្រើនឡើង ជាពិសេសក្នុងការ អនុវត្តគោលការណ៍ថ្មី ដែលតម្រូវឲ្យធ្វើតេស្ត រហ័សលើគ្រប់ពលករ ដែលបានឆ្លងដែនចូលមក និងការធ្វើចត្តា ឡីស័កនៅនឹងកន្លែង ដោយក្នុងនោះឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើឲ្យ រដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំ ណើពាក់ព័ន្ធនឹង តម្រូវការសម្ភារ បរិក្ខារបច្ចេកទេស ដាក់ជូនគណៈកម្មការ  និងអនុគណៈកម្មការ ថ្នាក់ជាតិដើម្បីជាយន្តកា រគាំទ្រដល់រដ្ឋបាលខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *