ល្បែងស៊ីសង ចាក់ភ្នាល់ប្រជល់មាន់ តាមប្រព័ន្ធអ៊ីនធឺណេត មួយកន្លែងត្រូវបាន សមត្ថកិច្ចធ្វើការបង្ក្រាប  តែនាក់លេងទាំងអស់ ហាក់ដូចជាដឹងខ្លួនមុន បាននាំគ្នារត់គេចខ្លួន បាត់ស្រមោលអស់???

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណ:បញ្ជាការឯកភាពសង្កាត់ព្រែកថ្មី ដឹកនាំដោយលោក លីវ វណ្ណថេង ចៅសង្កាត់ និងលោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំង ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ចាក់ភ្នាល់ជល់មាន់ តាមប្រព័ន្ធអ៊ីនធឺណេត ដោយមិនគោរពការអនុវត្តវិធានការ រដ្ឋបាលរបស់ក្រសួង សុខាភិបាល នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដកហូតវត្ថុតាងរួមមាន  ទូរទស្សន៍ ០១ គ្រឿង, ក្បាលសម្រាប់ចាក់០១គ្រឿង និងម៉ូតូ២១គ្រឿង បញ្ជូនទៅរក្សាទុកនៅ ទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីចាត់ការអនុវត្ត បន្តតាមនីតិវិធីច្បាប់ ។

ចំណែកម្ចាស់ទីតាំង និងអ្នកលេងល្បែង ទាំងអស់បាននាំគ្នារត់ គេចខ្លួនបាត់អស់ស្រមោល នៅពេលសមត្ថកិច្ចចុះទៅ ដល់ទីតាំងល្បែងខាងលើ ៕ អត្ថបទ ដោយលោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *