អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំការរៀប ចំឯកសារការងារកាត់ ដីជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅលើដីរដ្ឋយូរឆ្នាំ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ច ប្រជុំស្ដីពីការរៀប ចំឯកសារការកាត់ដី ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ កងកម្លាំង ដែលរស់នៅលើដីរដ្ឋ នៃភូមិសាស្ត្រខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឃុំពាក់ព័ន្ធមួយចំនួនក្នុងខេត្ត។

ក្នុងកិច្ចប្រជុំតាម របាយការណ៍របស់ នាយកទីចាត់ការហិរញ្ញ វត្ថុសាលាខេត្ត បានបញ្ជាក់ថា កន្លងមក មានមន្ទីរអង្គភាព ដែលបានដាក់ពាក្យ សុំកាត់ដីចេញពីបញ្ជីសារ ពើភណ្ឌរបស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងកងកម្លាំង ដែលបានកាន់កាប់រស់ នៅអាស្រ័យផលជា យូរឆ្នាំនៅលើដីរបស់រដ្ឋ មាន សរុបចំនួន៨អង្គភាព រួចមកហើយ បច្ចុប្បន្នមានចំនួន ៦អង្គភាពទៀត កំពុងដាក់ពាក្យស្នើសុំបន្ថែម។

ក្នុងនោះមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានចំនួន ១១ទីតាំង មាន១៧ កន្លែង ស្មើ១៥៥គ្រួសារ , សង្កាត់ក្រាំងអំពិល ក្រុងកំពត មាន១ ទីតាំង មាន៣កន្លែងស្មើ នឹង៣២គ្រួសារ, វិទ្យាល័យហ៊ុនសែន ឈូកមានចំនួន ១កន្លែងស្មើនឹង ២០គ្រួសារ, រោងចក្រជីហ្វូស្វាត ស្រុកបន្ទាយមាស១ កន្លែងស្មើ ៩០គ្រួសារ , អតីតដីនិងអគារការិយាល័យ ពាណិជ្ជកម្មស្រុកកំពង់ត្រាច ១កន្លែងស្មើ៨គ្រួសារ,សាលាខេត្តថ្មី  ដែលអតីតផ្ទះ មុខងារខេត្ត ក្រុងកំពត ១ន្លែងស្មើ១គ្រួសារ ដែលបច្ចុប្បន្ន សំណើទាំងអស់នេះ ខ្លះនៅមិនទាន់មាន ឯកសារគ្រប់គ្រាន់ ត្រឹមត្រូវតាមនី តិវិធីច្បាប់នៅឡើយ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាការផ្ដល់កម្មសិទ្ធិ ដីធ្លីស្របច្បាប់ជូន ប្រជាពលរដ្ឋ គឺជាគោលនយោ បាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក៏ដូចជាក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធតែង តែបាននឹងកំពុងយក ចិត្តទុកដាក់ជំរុញ អនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេស។

ពាក់ព័ន្ធនឹងការផ្ដល់ ប័ណ្ណកម្មសិទ្ធិដីធ្លី ឬដីលំនៅដ្ឋានស្របច្បាប់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការកងកម្លាំង ដែលត្រូវកាត់ចេញពី ដីសារពើភណ្ឌរបស់រដ្ឋ ដែលពួកគាត់រស់នៅ កាន់កាប់យូរឆ្នាំមកហើយនោះ  គឺ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងបានដាក់ចេញ គោលការណ៍ណែនាំ ផ្អែកតាមច្បាប់ គតិយុត្តនានាឱ្យរាជធានី ខេត្តអនុវត្តកាត់ឆ្វៀលជូន ពួកគាត់ឲ្យកាន់កាប់ឆាប់ រហ័សស្រប តាមលក្ខណៈច្បាប់។

ប៉ុន្តែដោយឡែកពាក់ព័ន្ធការ អនុវត្តផ្ដល់ប័ណ្ណកម្មសិទ្ធិ នៃការកាត់ដីចេញពី សារពើភណ្ឌរបស់រដ្ឋឲ្យ ស្របតាមលក្ខណៈ ច្បាប់សម្រាប់ជូន ប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងនៅក្នុង ខេត្តកំពតកន្លងមក មានលក្ខណៈស្មុគស្មាញអូសបន្លាយយូរឆ្នាំ ពីអាណត្តិអភិបាលខេត្ត មួយទៅអភិបាលខេត្តមួយ។  ដូច្នេះដើម្បីជំរុញ ការងារឲ្យបានសម្រេច ឆាប់រហ័សបញ្ចៀសបាននូវ បញ្ហាប្រឈមនានាបន្តទៀត ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំណូមពរ ឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើកជាបញ្ហាក្នុងកិច្ចប្រជុំដើម្បីរួម គ្នាពិនិត្យពិភាក្សា និងវាយតម្លៃលើទីតាំង ដីនីមួយៗជាក់ស្ដែង សម្រាប់បានជាមូលដ្ឋាន ក្នុងការជំរុញ ដល់អ្នកកាន់កាប់ អាស្រ័យផល រៀបចំឯកសារគ្រប់គ្រាន់ ត្រឹមត្រូវដាក់ពាក្យ ស្នើសុំឲ្យបាន ស្របតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព បញ្ចៀសបាននូវការកេង ប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្ដៅ ជូនអ្នកកាន់កាប់ ពោលគឺប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងដែលបាន អាស្រ័យផលរស់នៅ ជាក់ស្ដែងដើម្បីផុតក្ដីកង្វល់ បារម្ភបន្តទៀតសម្រាប់ ពួកគាត់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *