អគ្គីភ័យមួយបានឆាបឆេះ ឃ្លាំងស្តុបឥវ៉ានខ្មែរ មួយកន្លែងនៅ ផ្សាររ៉ុងក្លឿបណ្តាលឱ្យ ខូចខាតទាំងស្រុង សរុបជា ទឹកប្រាក់រាប់លានបាត

(ប្រទេសថៃ)៖ ឃ្លាំងស្តុបគីបខោអាវជជុះនិង កំរាលព្រំជាច្រើន របស់អាជីករខ្មែរចំនួន២  ត្រូវបានអគ្គីភ័យបាន ឆាបឆេះនិងបំផ្លាញ ទាំងស្រុងបង្ករអោយមាន ការភ្ញាក់ផ្អើលទាំងយប់កាល ពីថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង២១និង១៤នាទី ត្រង់ចំណុច ឃ្លាំងណាំផៃលិន ទល់មុខ ផ្សារប៊ិស៊ីថៃ ស្ថិតក្នុងភូមិ ឌុងង៉ូឃុំប៉ា រ៉ៃ ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវប្រទេស ថៃដែលមានចំងាយ  ៥០០ម៉ែត្រពីផ្សាររ៉ុងក្លឿរ។

សមត្ថកិច្ចថៃបានប្រាប់អោយដឹងថាឃ្លាំងដែលត្រូវអគ្គីភ័យឆាមឆេះខាងលើនេះជាឃ្លាំងស្តុបឥវ៉ាន់របស់អាជីករខ្មែរដែលមានលេខតូប៧២និង៧៣ហើយឥវ៉ាន់ដែលត្រូវរងការខូចខាត់ដោយសាអគ្គីភ័យនោះរួមមានគីបកំរាលព្រំធំៗនិងគីបខោអាវមួចំនួនទៀត។

សមត្ថកិច្ចថៃបានអោយដឹង បន្តរទៀតថាទីតាំងអគ្គីភ័យ ឆាបឆេះនៅចំណុចខាង លើនោះមានភាព តូចចង្អៀត ពិបាកក្នុងការចូលពន្លត់ក្នុង ស្ថានភាពខាងលើកម្លាំង ពន្លត់អគ្គភ័យបានប្រើប្រាស់ រថយន្ត ទឹកពន្លត់អគ្គីភ័យអស់ ចំនួន១០គ្រឿងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀត ថាមូលហេតុដែលបណ្តាល អោយកើតមានអគ្គីភ័យខាង លើនិងទំហំការ ខូចខាត់ កម្លាំងជំនាញមិនទាន់ ដឹងនៅឡើយទេ រងចាំការស៊ីបអង្កេតសិន។

ដោយឡែកយោង តាមប្រភពពីកម្មករខ្មែរ ម្នាក់ដែលនៅនិងកន្លែងកើត ហេតុបានប្រាប់អោយ ដឹងថាមុន ហេតុដែលបង្ករអោយ មានអគ្គីភ័យឆាបឆេះ គេឃើញមាន ការផ្ទុះសេខ្សែរភ្លើង ពីមេដំបូលបែកផ្កាភ្លើង ហើយធ្លាក់មកក្រោយ ប៉ះនិងកំរាលបង្ករជា អណ្តាតភ្លើងឆាបឆេះ តែម្តងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *