ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅឃាត់ ខ្លួនប្រើអំពើហឹង្សារ កាប់ទៅលើជនរង គ្រោះម្នាក់បណ្តាល អោយរងរបួសធ្ងន់

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅឃាត់ ខ្លួនភ្លាមៗបន្ទាប់ ពីបានបង្ករអំពើហឹង្សារ និងទាញកាំបិតតាំងតោ កាប់ជនរងគ្រោះបណ្តាល អោយរងរបួសធ្ងន់ ហេតុការនេះបាន កើតឡើងកាលពី រសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី នៅចំណុចមុខផ្ទះមួយកន្លែងស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹង ថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន មានឈ្មោះពៅ ចំរើន ហៅ ខ្លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះមានឈ្មោះ ផេង លាងង៉ែត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សមត្ថកិច្ចដកហូតបា នវត្ថុតាងបានរួម មានកាំនិតតាំងតោ ចំនួនមួយ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងបន្តរទៀត ថាមុនពេលកើតហេតុ ជនរងគ្រោះមានដេក នៅមុខផ្ទះនៅ ចំណុចកើតហេតុ ខាងលើស្រាប់តែជន សង្ស័យកាន់កាំបិតតាំង មួយកដើរសំដៅទៅរក ជនរងគ្រោះហើយយក កាំបិតតាំងនៅក្នុង ដៃមកគោះតុយ៉ាងខ្លាំ ហើយស្រែកសួរជន រងគ្រោះថាមានឃើញ ប្រពន្ធរបស់ខ្លួនទេ ស្រាប់តែជនរងគ្រោះ ឆ្លើយតបទៅវិញថា មិនឃើញទេស្រាប់តែ ទាស់សម្តីគ្នាហើយ ជនសង្ស័យបាន ទាញកាំបិតតាំងតោ កាប់ចំក្បាលជនរង គ្រោះបណ្តាលអោយ រងរបួសធ្ងន់។

ភ្លាមៗនោះប្រជាពលដែល រស់នៅក្បែរកន្លែង កើតហេតុបានរាយការណ៍ មកកម្លាំងនគរបាល មូលដ្ឋានទើបឈាន ដល់ឃាត់ខ្លួនជន សង្ស័យបានភ្លាមៗតែម្តង។ រឺឯជនជនរងគ្រោះត្រូវ បានក្រុម គ្រួសារនាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។

សមត្ថកិច្ចបានបញ្ជាក់ ជនសង្ស័យខាង លើប្រើប្រាស់ញៀន ថ្នាំក្រោយពីបានពិនិត្យទឹក នោមរកឃើញ នូវសាធាតុញៀន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាល ខណ្ឌច្បារអំពៅកសាង សុំនុំរឿងបញ្ជូន ខ្លួនទៅកាន់តុលាការ ដើម្បីអនុត្តន៍ទៅ តាមនិតិវិធីច្បាប់៕ អត្ថបទដោយ លោក សឿន ហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *