សមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួន ជនសង្ស័យចំនួន៩ នាក់ ក្នុងករណី លួច និង នាក់ទទួលផលចោរកម្ម  បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ដដើម្បី បន្តតាមនីតិវិធី???

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍ តាម បទបញ្ជារ លោក ឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ) ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ក្រោមការដឹកនាំ របស់  លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី  ជាក់ស្ដែងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលទើបកន្លង ទៅថ្មីៗនេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ករណី ត្រូវបានចោរ លួចគាស់ ផ្ទះ យកទ្រព្យសម្បត្តិ មានម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនដេ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយទទួលពាក្យ បណ្ដឹងរួច ក្រោមការដឹកនាំ បញ្ជារផ្ទាល់ ពី លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការ រង ផែនការងារ នគរបាលព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដី ទីដឹកនាំកកម្លាំងនគរបាល ការិយាល័យជំនាញ នៃអធិដ្ឋានក្រុង ប៉ោយប៉ែត បានចុះបើកការ ស៊ើបអង្កេត រហូត ឈានដល់ ឃាត់ខ្លួន ជនសង្ស័យ បានចំនួន៣នាក់ កម្លាំងនគរបាលអធិការក្រុង ក៏បានបញ្ជូន ជនសង្ស័យទាំងនោះ ទៅធ្វើតេស្តពិនិត្យ សំណាក កូវីដ១៩ ក្រោយពិនិត្យរួច ជាលទ្ធផលអវិជ្ជមាន នឹងបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ជាបន្តបន្ទាប់ សរុប ចំនួន៩នាក់ ក្នុងករណី លួច និង ទទួលផលចោរកម្ម ។

សូមបញ្ជាក់ថា ហេតុការណ៍ នេះ បានកើតឡើង ក្នុងរយៈពេល ក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត បានផ្ទុះការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ក្រុមជាង ក៏បានវិលទៅស្រុក កំណើត រឺលំនៅដ្ឋាន រៀងៗខ្លួន សម្រាប់ ម្ចាស់ផ្ទះក៏បាន មករស់នៅផ្ទះរបស់ ខ្លួនមួយទៀត ស្ថិតក្នុង ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានចាក់សោ ទុកសម្ភារៈ ក្នុងផ្ទះកើតហេតុចោល ទើបបណ្តាលឱ្យ ជនសង្ស័យ មានឱកាសធ្វើ សកម្មភាព លួចទ្រព្យសម្បត្តិ បានសម្រេច ។

យោងតាមរបាយ ការណ៍ពីសមត្ថកិច្ច បានប្រាប់ ឱ្យដឹងថា ” ឆ្លងតាម សកម្មភាព ហេតុការណ៍ ដែលបានកើតឡើង យោងតាមពាក្យបណ្ដឹង ព្រមទាំងចម្លើយសារភាព របស់ជនសង្ស័យ ទាំង៩នាក់ មានជនសង្ស័យចំនួន៦នាក់ គឺពិតជាបាន លួចទ្រព្យសម្បត្តិ អ្នកដទៃ និង ប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន ចំណែកជនសង្ស័យ ចំនួន៣នាក់ទៀត ពិតជាមានការពាក់ព័ន្ធ ទទួលផលចោរកម្ម ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ ត្រូវបាន កម្លាំងនគរបាលអធិការ ក្រុងប៉ោយប៉ែត រៀបចំសាណុំរឿង បញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្ដ បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕ ដោយ លោក សឿន វ៉ាន់ម៉ាន លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *