សង្ឈ១អង្គតូចចិត្តនិង ម្តាយមានប្តីថ្មីលេបថ្នាំ សម្លាប់ខ្លួនចំណែក បុរសម្នាក់តូចចិត្តនិង ខ្លួនពិកាជើង ប្រពន្ធសុំលេងក៏លេបថ្នាំ សម្លាប់ខ្លួនដែរតែ នៅកន្លែងផ្សេងគ្នា

(ខេត្តបន្ទាយមានជ័យ)៖ កាលព្រឹកថ្ងៃទី៣០ខែឧសភា នេះមានសង្ឈ១អង្គ តូចចិត្តនិងម្តាយ មានប្តីថ្មីបាន លេបថ្នាំសម្លាប់ខ្លួន ចំណែកបុរសម្នាក់ ទៀតតូចចិត្តនិងខ្លួន ពិកាជើងប្រពន្ធសុំ លេងក៏លេបថ្នាំសម្លាប់ ខ្លួនដែរតែនៅ កន្លែងផ្សេងគ្នា។

នគរបាលស្រុក មង្គលបូរីបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០ នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ មាន នេន១អង្គបាន លេបថ្នាំកណ្តុរបណ្តាល ឲ្យស្លាប់ ព្រោះខឹងនិងម្តាយបង្កើត ទៅយកប្តីថ្មី។

នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងបន្តថា ព្រះសង្ឃអង្គនោះមាន ព្រះនាម លី ពូតុង ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តសឿ ក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកងម្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកនេន អង្គនេះបាន បួសជាសង្ឈបាន រយៈពេលប្រ៣ ព្រះវស្សាហើយ តាំងពីឪពុកបានស្លាប់ ទៅបួសមុខភ្លើង ហើយក៏បួស ជាសង្ឈរហូតមក ។

មុនពេលកើតហេតុ នេនអង្គនេះ បាននិមន្តទៅលេង ញមជាម្តាយហើយ ពេលនោះដឹងរឿងថា ម្តាយយកប្តីថ្មី ពេលនិមន្តត្រឡប់ មកវត្តវិញ មិនមានស្រដីអ្វី ក៏យកថ្នាំកណ្តុរមក លេបបណ្តាលឲ្យស្លាប់ តែម្តង។

រឿងទី២នៅវេលា ម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ មានបុរសម្នាក់ ឈ្មោះពៅ រឹទ្ធី ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីធ្លាក់ខ្លួន ពិការជើងស្តាំនោះ ប្រពន្ធសុំលេងក៏ ខឹងបានលេបថ្នាំសម្លាប់ខ្លួន។

នគរបាលបានបញ្ជាក់ ថាតាមការពិនិត្យ របស់លោកគ្រូរពេទ្យ បុរសរូបនេះពិត ជាបានលេបថ្នាំ សម្លាប់ខ្លួនមែនគឺថ្នាំ ប្រភេទginkgo biloba សង្ស័យលេបអស់ មួយបន្ទះជាង ។

ទាក់ទិននឹងការសម្លាប់ នេះកាលពី២ឆ្នាំមុន បុរសរូបនេះធ្លាប់បានដុត ផ្ទះខ្លួនឯងម្តងដែរ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងធ្លាក់ខ្លួនពិការជើង ស្រាំទៀតទើបប្រពន្ធសុំលេង។ សពទាំងនេនទាំងបុរស ពិការជើងក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅផ្ទះតាមប្រពៃណីរៀងខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *