ជនសង្ស័យម្នាក់ជាប់ ពន្ធនាគារ២លើកករណី លក់ថ្នាំញៀននិងលួច រថយន្តចេញមកវិញ បន្តជក់ថ្នាំខ្លាំងជាង មុនបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះខ្ទេចខ្ទីអស់ អាវុធហត្ថចាប់ ញុកគុកវិញ

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ជាប់ ពន្ធនាគារ២លើក ករណីលក់ថ្នាំញៀននិង លួចរថយន្តចេញពីគុក មកវិញបន្តជក់ថ្នាំខ្លាំង ជាងមុនបំផ្លាញទ្រព្យ សម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទី អស់ដោយសារទ្រាំង និងអំពើពាល របស់កូនមិនបាន ម្តាយជនសង្ស័យ ឈ្មោះមូល ខៀវ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅដាក់ពាក្យប្តឹង អាវុធហត្ថឲ្យធ្វើអន្តរាគមន៍ ក្រោយពីទទួលបានព័ត៌មាន ហើយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានបានដឹក នាំកំលាំងអាវុធហត្ថ១ ក្រុមចុះទៅឃាត់ខ្លួន បានជនសង្ស័យនៅ វេលាម៉ោងវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងជើងរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យមានឈ្មោះ សុវណ្ណ ថា ប្រុស អាយុ២៩ឆ្នាំ កម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។

ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើកមកហើយ ក្នុងករណីលក់ថ្នាំ ញៀននិងករណីលួចរថយន្ត។

ក្រោយចេញពីពន្ធនាគារ រូបខ្លួនបានមិនអាចអត់ ថ្នាំញៀនបន្តជក់ជាង មុនមកដល់ផ្ទះចេះតែ មានកំហឹង និងម្តាយបណ្តាល ឲ្យវាយកំទេចទ្រព្យ សម្បត្តិក្នុងផ្ទះខ្ទេចអស់ ត្រូវអាវុធហត្ថឃាត់ ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថាអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តលោកបាន ឲ្យកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធ ហត្ថខេត្តបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តចាត់ការ តាមនីតិវិធីនៅ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *