លោក ជំទាវ បានស្រីមុំភិបាលខេត្តនិង ជាប្រធានគណ:កម្មាធិការ សាខាកាក បាទក្រហមកម្ពុជាបាន នាំក្រុមការងារ ចុះសួរសុខទុក្ខប្រ ជាលរដ្ឋ១២៥ គ្រួសារដែលខ្វះខាត នៅតំបន់បិទខ្ទប់ ១៤ថ្ងែ???

(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១  នេះលោកជំទាវ បាន​ ស្រីមុំ​ អភិបាលនៃ គណៈអភិបាលខេត្ត ប៉ៃលិននិងជាប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូល រួមពីឯកឧត្តម អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទ ក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក បានអញ្ជេីញចុះសួរសុខទុក្ខ  និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ចំនួន​ ១២៥គ្រួសារ​ ។

ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រសាសន៍ ផ្តាំផ្ញើការសួរសុខទុក្ខ​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពល រដ្ឋដែលកំពុងស្នាក់ នៅតំបន់បិទខ្ទប់នេះ ដែលជានិច្ច កាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋ គ្រប់គ្រាលំបាក និងមិនទុកអោយប្រជា ពលរដ្ឋណាម្នាក់ដាច់ ស្បៀងស្លាប់ដោយលោក មិនបានដឹង និងមិនបានដោះស្រាយ ជូនឡើយ ។

ទន្ទឹមនឹងនេះ លោកជំទាវ​  បានរៀបចំជាកញ្ចប់អាហារ ក្នុងមួយថ្ងៃ ២ពេលគឺពេលព្រឹក និងពេលល្ងាច ចំនួន៥០០ប្រអប់ និងទឹកបរិសុទ្ធ ដើម្បីចែកជូនប្រជាពល រដ្ឋមានជីវភាពខ្វះខាត កម្មករ អ្នករត់ម៉ូតូឌុប តាក់ស៊ី.. ពិសារដោយឥតគិតថ្លៃ ។

លោកជំទាវ បានស្រីមុំ ពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធ នឹងជំងឺកូវីដ-១៩   ស្របតាមប្រធានបទ ទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ”  ដោយផ្លាស់ប្តូរឥរិយា បទក្នុងការរស់នៅ ជាធម្មតាតាមកន្លងថ្មី  រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់  និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញ ពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជ រដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអាហារដែល បានផ្តល់ជូន​តាមខ្នងផ្ទះ​ ក្នុងមួយគ្រួសារៗទទួលបាន​ ៖​ អង្ករ​ ២៥ គីឡូ​ ត្រីខ​១យួរ ទឹកស៊ីអ៉ីវ ១យួរ​ មី​ ២កេស​ ពងទា​ ១​ថាស​ ទឹកសុទ្ធ​ ១កេស​។ អត្ថបទ ដោយលោកមុត.សុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *