លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានប្រើកណ្ដាប់ដៃដែក បំបែកបានក្រុម ឧក្រិដ្ឋជនបាន៦នាក់ រួមទាំងគ្រឿងញៀនជាង ១០០គីឡូក្រាម.នឹងវត្ថុតាងផ្សេង មួយចំនួនធំទៀត???

(ខេត្តកណ្ដាល)៖ ពិតជាខ្លាំងមែនកណ្ដាប់ ដៃដែករបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល សហការជាមួយមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀនចុះបើក ប្រតិបត្តិការបង្ក្រាបបណ្តាញ ក្រុមឧក្រិដ្ឋជនឆ្លង ដែនខុសច្បាប់ និងបានរឹបអូស គ្រឿងញៀននិងសារ ធាតុគីមីផ្សំជាង ១០៤គីឡូក្រាម។

ក្នុងប្រតិបត្តិការបង្ក្រាប ទ្រង់ទ្រាយធំនេះ ដោយអនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន  លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងមានការសម្រប សម្រួលនិតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាល។

តាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តម សេនីយ៍ស្នងការផ្ទាល់ និងកម្លាំងជំនាញ ការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀនឆ្លង ដែន (ក១០) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ (សារី បុត្រសត្យា) ព្រមទាំងមានការចូល រួមពីកម្លាំងរបស់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល នីតិវិធីផ្ទាល់ពី លោក( សេង រិទ្ធី) ព្រះរាជអាជ្ញារង អយ្យការអមសាលា ដំបូងខេត្តកណ្តាល និងលោក (ស៊ិត វណ្ណៈ) ព្រះរាជអាជ្ញារង អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានដំណើរការ ស៊ើបអង្កេត-ស្រាវជ្រាវ ឈានដល់ការបង្ក្រាប ករណីកែច្នៃរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន សរុបចំនួន៦គោល ដៅនៅរាជធានីភ្នំពេញនិង បានឃាត់ខ្លួនបណ្តាញ ឧក្រិដ្ឋជនគ្រឿងញៀនឆ្លង ដែនខុសច្បាប់ សរុបចំនួន៦នាក់ ក្នុងនោះមានជនជាតិ ចិន៥នាក់ និងវៀតណាម១នាក់។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការដ៏ ក្ដៅគគុកនេះ កម្លាំងសមត្ថកិច្ចក៏ ចាប់យកវត្ថុតាង មួយចំនួនរួមមាន ៖១-សារធាតុញៀនសរុបទម្ងន់ ៩៤៧៩៣,៨៤ក្រាម (៩៤គីឡូ និង ៧៩៣,៨៤ក្រាម)២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម) ៣-កាំភ្លើងខ្លី ចំនួន០២ដើម ៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម ៥-រថយន្ត ចំនួន០៣គ្រឿង ៦-ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀន ចំនួន០៥គ្រឿង ៧-ទូរស័ព្ទចំនួន១២គ្រឿង ៨-ឧបករណ៍កែច្នៃ គ្រឿងញៀន និងសម្ភារៈ ពាក់ព័ន្ធមួយចំនួនធំ។ លោកឧត្តមសេនីយ៍ទោ (ឈឿន សុចិត្ត )បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង គឺត្រូវបានកម្លាំងជំនាញនៃ ស្នងការដ្ឋានរបស់ លោកបញ្ជូនទៅសាលា ដំបូងខេត្តកណ្តាលរួចរាល់ ហើយនារសៀលថ្ងៃទី០១ ខែ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះផងដែរ៕ អត្ថបទដោយ លោក សឿនហៀរ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *