ជនសង្ស័យ៣នាក់ ឪពុកនឹងកូនត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី យកខ្សែចង ជនរងគ្រោះហើយ ធ្វើទារុណកម្ម រហូតបណ្តាលឱ្យ ស្លាប់???

(ខេត្តស្ទឹងត្រែង)៖ សមត្ថកិច្ចធ្វើការឃាត់ ខ្លួនជនសង្ស័យ ៣ នាក់ឪពុក.កូន ដែលបានយកខ្សែ ចងជនរងគ្រោះ ធ្វើទារុណកម្ម រហួតបណ្តាលឱ្យបាក់.ក ដល់ស្លាប់ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០និង១៨នាទី យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចទំនប់អូរពួក ស្ថិតនៅក្នុង.ភូមិ.សេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក វរៈសេនីយ៏ឯក វ៉ា សុផាន់ ស្នងការរងនគរបាល ទទួលដឹកនាំផ្នែក ព្រហ្មទណ្ឌបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់ ឪពុកនិងកូនត្រូវបាន ឃាត់ខ្លួនខាងលើមាន៖ទី១.ឈ្មោះ ស្រេង សែ ភេទប្រុសអាយុ៥០ឆ្នាំ ជា(ឪពុក)។ ទី២. ឈ្មោះ លីម មេងលុង ភេទប្រុសអាយុ២៣ឆ្នាំ (កូន)។ ទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុសអាយុ១៩ឆ្នាំ (កូន) ។

លោកវរសេនីយ៍ឯក បានប្រាប់អោយដឹង បន្តរទៀតថា ជនសង្ស័យខាងលើ បានយកខ្សែចងជនរងគ្រោះ ធ្វើទារុណកម្ម និងវាយបណ្តាលឱ្យបាក់ក រហូតដល់ស្លាប់នៅ ស្ថិតនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក វ៉ាសុផាន់ ស្នងការរង បន្តឲ្យដឹងបន្តរទៀតថា ជនសង្ស័យទាំង ៣នាក់សមត្ថកិច្ចជំនាញ នគរបាលបានកំពុង ធ្វើការសាកសួ ពីមូលហេតុនិង កសាងសំណុំរឿង បញ្ជូលទៅតុលាការ ខេត្តស្ទឹងត្រែង ដើម្បីអនុវត្តនិតិវិធីបន្ត។

បើយោងតាមសេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នេះ បានដើរទៅធ្វើ សកម្មភាព និងអុកឡុក នៅទីតាំងចំការ ជាកន្លែងចិញ្ចឹមសត្វពពែ មួយកន្លែងដែលជាទីតាំងរបស់ជនសង្ស័យ ហើយនិងមានការដេញវាយ សត្វពពេរបស់ជនសង្ស័យ ធ្វើអោយជនសង្ស័យ ខាងលើខឹងទើប គេចាប់ចង និងវាយរហូតដល់ស្លាប។

ប្រជាពលរដ្ឋបាន បញ្ជាក់ដែរថា សពជនរងគ្រោះ មានឈ្មោះ ចាន់ បូវ៉ាន់.អាយុ២៦ឆ្នាំ មានឪពុក ឈ្មោះ ប៉ាន ចាន់ និងម្តាយឈ្មោះ ថៃខាំ រស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នសាកសព ជនរងគ្រោះក្រោយ ពីកម្លាំងសមត្ថកិច្ច ធ្វើកោសល្យវិច័យ រួចសពជនរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕ អត្តបទដោយ.លោក.ទេងណុប

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *