លោកហេងយូឡេង និងអ្នកស្រីលីសុខគាង និងក្រុមគ្រួសារបាន និយាយថាខ្មែរមានទុក្ខ ក្រុមគ្រួសារ លោកបញ្ចេញថវិកា ផ្ទាល់ជួយដល់ ជនរងគ្រោះ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១នេះ លោកហេងយូឡេង និងអ្នកស្រីលីសុខគាង និងក្រុមគ្រួសារបាន និយាយថាខ្មែរមានទុក្ខ ក្រុមគ្រួសារលោក បញ្ចេញថវិកាផ្ទាល់ តាមរយះរដ្ឋបាលខេត្ត ដើម្បីយកទៅជួយឧបត្ថម្ភ ដល់ជនរងគ្រោះសម្រាប់ យកទៅប្រើប្រាស់ក្នុង យុទ្ធនាការ ទប់ស្កាត់ជំងឺកូវីដ.១៩ រួមមានស្បៀងអង្ករ២តោន ទឹកសុទ្ធ២០០យួរ ទឹកសុីអីុង និងទឹកត្រី៦០០ដប មី១.០០០បញ្ចប់ ។

លោកអ៊ុំរាត្រីបានមាន ប្រសាសន៍ថាសព្វថ្ងៃ នេះរដ្ឋបាលខេត្តកំពុង ប្រយុទ្ធប្រឆាំងនិង ជម្ងឺកូវីដ.១៩នៅ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ពិសេកំពុងចុះយក អំណោយទៅចែក ជូនអ្នកវិជ្ជមានកូវីដ.១៩ នៅតំបន់បិទខ្ទប់នេះ ក្នុង១ថ្ងៃៗរាប់រយ គ្រួសារឯណោះ។

ក្នុងឱកាស​នោះ​លោកអ៊ុំរាត្រី សូម​ថ្លែងអំណរគុណ និង​គោរព​ជូនពរ ចំពោះ​សប្បុរសជន​ខ្មែរ នៅក្រុងប៉ោយប៉ែត លោកហេងយូឡេង និងអ្នកស្រីលីសុខគាង និងក្រុមគ្រួសារដែល ​បាន​បរិច្ចាគ អំណោយ​ស្បៀងអាហារ ដល់​ពលរដ្ឋ​ក្រីក្រ ក្នុង​កំឡុង​បិទ​ខ្ទប់ ដោយសារ​ ការរីក​រាល​ដាល នៃ​ជម្ងឺ​កូ​វីដ ១៩នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *