ជនសង្ស័យ២នាក់ម្នាក់ លក់ថ្នាំញៀននិងម្នាក់ ទៀតជក់ត្រូវកម្លាំងផ្នែក ប្រឆាំងគ្រឿងញៀនល្បាត ឃាត់ខ្លួនបាន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ម្នាក់ លក់ថ្នាំញៀននិងម្នាក់ទៀត ជក់ត្រូវកម្លាំងផ្នែកប្រឆាំង គ្រឿងញៀនល្បាតឃាត់ ខ្លួនបាននៅវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១នៅចំណុចផ្លូវលំភូមិ សង្កែ ឃុំ បឹងបេង ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នគរបាលប្រឆាំង គ្រឿងញៀនបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាជនសង្ស័យទាំង២នាក់ ១ឈ្មោះ ឈិន សំអៀ ភេទប្រុស អាយុ២៦ឆ្នាំមុនរបរ កម្មករ រស់នៅភូមិ កណ្ដាល ឃុំ ម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ សេង លីហុង ភេទ អាយុ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះសមត្ថកិច្ចបាន ដកហូតថ្នាំញៀន ម្សៅក្រាមសថ្លា ចំនួន៤កូនថង់តូចនិង ថង់តូចៗសំរាប់ច្រកថ្នាំ ញៀនមួយចំនួន។

សមត្ថកិច្ចបានបញ្ជាម់ ឲ្យដឹងទៀតថាជនសង្ស័យ ទាំង២នាក់បានបញ្ជូនមក ស្នងការខេត្តដើម្បីចាត់ការបន្ត។

នៅមុខសមត្ថកិច្ចជន សង្ស័យបានសារភាព ថាពិជាបានទិញថ្នាំញៀន យកមកទុកលក់ និងជក់ផងកន្លងមក។ ជនសង្ស័យត្រូវកំលាំង ជំនាញកសាងសំនុំរឿងបញ្ជូន ទៅតុលាការដើម្បីដាក់ ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *