បុរសវ័យក្មេងម្នាក់ចរឹក ដូចស្រីអង្គុយសញ្ជឹង គិតច្រើនសួរមិនឆ្លើយ ដោះស្រាយមិនចេញ ចង កសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យក្មេងម្នាក់ចរឹក ដូចស្រីអង្គុយសញ្ជឹង គិតច្រើនសួរមិនឆ្លើយ ដោះស្រាយមិនចេញ ចង កសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ក្រុមគ្រួសារប្រទះឃើញ សពនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២១។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា សពមានឈ្មោះជង់ ស៉ីចាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបាន ប្រាប់ឲ្យដឹងបន្តថាតាមការ រៀបរាប់របស់ឪពុកឈ្មោះមិត្ត ជួយ អាយុ៤៨ឆ្នាំ បានឲ្យដឹងថា កូនរបស់គាត់មិន ងាយចេញពីផ្ទះទេ ហើយអង្គុយសញ្ជឹង នៅតែក្នុងផ្ទះ សួរមិនប្រាប់ឆ្នាំនេះអាយុ២០គត់ឆ្នាំ ប្រុងយកទៅស្រោ ចទឹកដែរ។

នៅពេលកើតហេតុ នោះនៅម៉ោង១១និង៣០នាទីយប់ បងស្រីសពឈ្មោះជង់ ដាណេ ភេទស្រី អាយុ២៣ឆ្នាំ នៅផ្ទះភូមិជា មួយបានមកពីផ្សាចូលផ្ទះ រកបត់យើងក្នុងបន្ទុបទឹក ពេលនោះស្រែក ហៅប្អូនឈ្មោះស៉ីចាន់ មិនឆ្លើយ ច្រានទ្វាបន្ទុប ទឹកស្រាប់តែ ឃើញប្អូនចងករនិ ងកន្សែងអំបោះ ព៍ណក្លាការូ ស្លាប់ ក្នុងបន្ទប់ទឹកបាន យកកាំបិតកាត់ លើកយកមក ដាក់នៅលើកន្ទេល សាកសពមានស ភាពនៅទន់ទើបចង ក ថ្មីៗ។

ក្រោយពីកើតហេតុ ហើយបានបង្កើត គណៈកម្មការ១ក្រុមចុះ ពិនិត្យសពបានធ្វើការសន្និដ្ឋាន ថាសពពិតជាស្លាប់ ដោយចង ក ពិតប្រាកដព្រោះក្រោយ ពេលពិនិត្យសពនោះ គ្មានស្នាកស្នាមជាប់និង អំពើឃាតកម្មនោះទេ។

សពសមត្ថកិច្ចបាន ប្រគល់ទៅឲ្យក្រុម គ្រួសារយកទៅចាត់ចែង ធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *