សមាជិកក្រុមប្រឹក្សា ឃុំណាំតៅ១នាក់ បានធ្លាក់ពីលើដើមដូង បណ្តាលឲ្យស្លាប់ភ្លាមៗ មួយរំពេច

(ខេត្តបន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សា ឃុំណាំតៅ១នាក់ បានបាត់បង់ជីវិតឡើង ដើមដូងធ្លាក់​កំពស់ជិត ១០ម៉ែត្រ នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថាជនរង គ្រោះឈ្មោះ សូ ហុញ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  មុខងារ ជាសមាជិកក្រុម ប្រិក្សាឃុំណាំតៅ ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថានៅមុន ពេលកើតហេតុ ជនរងគ្រោះ បានមកពីផ្ទះរបស់ ខ្លួនជិៈម៉ូតូមកផ្ទះឪពុក ដើម្បីឡើងកាប់ដើម ដូងជនរងគ្រោះបាន កាន់កាំបិតខ្វែវ ពេលដល់ ក ដូង បានទាញធាង ដូងដែលងាប់ទម្លាក់ មកដីយកផ្លូវឡើង ក៏ស្រាប់តែធាងដូង ដែលងាប់របេះ ជនរងគ្រោះក៏របូត ដៃដែលអោបដើម ដូងនោះធ្លាក់មកជាមួយ ត្រូវនឹងរបងព្រំដី មួយកន្លែងចំដើម ទ្រូងនិងមួយកន្លែង ទៀតត្រូវសៀតថ្កា ស្លាប់ភ្លាមៗនៅនឹ ងកន្លែង ។

ក្រោយពីកើតហេតុហើយ សពត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *