រន្ទះបាញ់នៅស្រុកភ្នំ ស្រុកខ្លាំងផ្តាច់ ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួស ធ្ងន់ ស្រាល៤នាក់ផ្សេងទៀត ២ករណីផ្សេងពីគ្នា

(ខេត្តបន្ទាយមានជ័យ)៖​ រន្ទះបាញ់នៅស្រុកភ្នំស្រុក ខ្លាំងជាងពេលណាៗ ទាំងអស់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាលនិង មនុស្សរបួស ធ្ងន់ ស្រាល៤នាក់ផ្សេងទៀត ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត  សុផល អធិការនគរ បាលស្រុកភ្នំស្រុក បានឲ្យដឹងថាករណីទី០១ នៅវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិល ចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលនោះ មានប្រជាពលរដ្ឋ ចំនួន៥នាក់ បានទៅភ្ជួរស្រែនិង ព្រួសស្រូវដោយឃើញ សភាពមេឃមានដុំពពក ខ្មៅនិងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅ ភ្ជួរនិងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្ត កន្ត្រៃដែលបើកទៅស្រែ រំពេចនោះស្រាប់តែរន្ទះបាន បាញ់មកចំស្រ្តីម្នាក់ បណ្តាលនិង៤នាក់ ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមក សង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុកភ្លាមៗផងដែរ ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាស្ត្រីដែល ស្លាប់នោះមានឈ្មោះ សា លន ភេទស្រី អអាយុ២៥ឆ្នាំ ២ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់បញ្ជូន ទៅមន្ទីពេទ្យ៣ ឈ្មោះ លឿន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ របួសជើងខាងឆ្វេងស្រាល ៤ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ ៥ឈ្មោះបូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំរបួស ស្រាលទាំងអស់រស់នៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក  ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាករណីទី២ នៅវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះ បានបាញ់ចំសត្វគោ១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងាប់ ម្ចាស់គោឈ្មោះជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *