ជំងឺកូវីដ.១៩ប្រល័យ បុរសអនិចតិជន ជនជាតិខ្មែរមកពីអូស្តាលីម្នាក់ ក្នុងផ្ទះសំណាក់ អុឹមប៊ី និងអ្នកពាក់ព័ន្ធ ២១នាក់ខ្មែរ៩នាក់ ថៃ១០ ចិន១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ជំងឺកូវីដ.១៩បានប្រល័យបុ រសអនិចតិជន ជនជាតិខ្មែរមកពីអូស្តាលី ម្នាក់ក្នុងផ្ទះសំណាក់ អុឹមប៊ី ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុគ្គលឹកផ្ទះសំណាក់ ប្រទះឃើញសពស្លាប់ នៅវេលាម៉ោង១២យប់រំលង អាធ្រាត្រ ថ្ងៃទី១៤ឈានចូល ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១ ។

បើតាមការអះអាងរបស់ ក្រុមគ្រួសារសពបាន ប្រាប់អ្នកយកព័ត៍មានឲ្យដឹថា សពមានឈ្មោះ លឿនចំទីន ប្រុស អាយ៣៣ឆ្នាំ ជាអនិចតិជនជនជាតិ ខ្មែរមកពីអូស្តាលី ចូលមកស្រុកខ្មែរ នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២១ មកដេក ផ្ទះសំណាក់អុឹមប៊ី ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១។

បុរសនេះធ្លាប់ធ្វើចត្តាឡីស័ក នៅក្រុងភ្នំពេញចំនួន១៤ថ្ងៃ រួចមកហើយ ទើបក្រុមគ្រូពេទ្យ ជំនាញឲ្យធ្វើដំណើរមក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះលោក ហុឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាផ្ទះសំណាក់ អុឹមប៊ីដែលមាន មនុស្សស្លាប់ដោយ ជម្ងឺកូវីដ.១៩នេះមាន មនុស្សដេកក្នុងផ្ទះសំណាក់ ជាប់ពាក់ព័ន្ធមាន ចំនួន២១នាក់ស្រី៦នាក់ ជនជាតិខ្មែរចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ជនជាតិថៃមាន ចំនួន១០នាក់ ស្រី៣នាក់ និងជនជាតិចិនមាន ចំនួន១នាក់ ក្នុងនោះ មានបុគ្គលឹកផ្ទះសំណាក់ មានចំនួន៥នាក់ ស្រី១នាក់។

លោកហុឹលរ៉ាយ៉ាបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជាប់ពាក់ព័ន្ធទាំងនោះ និងផ្ទះសំណាក់ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយ មានជ័យបញ្ជាឲ្យបិទ និងធ្វើចត្តាឡីស័កឲ្យ បានគ្រប់ចំនួន១៤ថ្ងៃ ទើបឲ្យបើកដំណើរការឡើងវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *