ក្មេងទំនើង២ក្រុម ជិៈម៉ូតូកាប់គ្នា ១ក្រុមដេកពេទ្យ ចំណែក១ក្រុមទៀត ចូលដេកគុក យ៉ាងសប្បាយដោយសារ រឿងគំនុំដណ្តើមស្រីគ្នា

(ខេត្តបន្ទាយមានជ័យ)៖ ដោយសាររឿង គំនុំដណ្តើម ស្រីគ្នាមិនអាចបំភ្លេចបាន ក្មេងទំនើង២ក្រុម ជិៈម៉ូតូកាប់គ្នា ដូចរឿងហុងកុង ១ក្រុមដេកពេទ្យ ចំណែក១ក្រុមទៀតចូល ដេកគុកយ៉ាងសប្បាយ ដោយក្រោយពីកើត ហេតុហើយម្ដាយរបស់ ជនរងគ្រោះឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងទៅ អាវុធហត្ថដោយទទួលបាន  ការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំអាវុធហត្ថ ១ក្រុមចុះស្រាវជ្រាវ ដល់កន្លែងកើតហេតុ ឈានដល់ឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ បានចំនួន៥នាក់១ឈ្មោះ ស៊ុន រ៉ាម៉ី ភេទប្រុស អាយុ ១៧ឆ្នាំ២ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ៣ឈ្មោះ ផាត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ៤ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ ឆ្នាំ៥ឈ្មោះថន អារុណប្រាថ្នា ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងដកហូត វត្ថុតាងរួមមាន កាំបិតកែឆ្នៃដង ដែកប្រវែង១៨៥សង់ទីម៉ែត្រ ចំនួន១ដើម កាំបិតប័ុងតោ ពណ៌ស ដងដែក១ដើមពូថៅ ដងឈើ១ដើម និងម៉ូតូចំនួន២គ្រឿង ហើយបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុងដើម្បី សាកសួរចម្លើយ។

នៅមុខអាវុធហត្ថជន សង្ស័យបានឆ្លើយសារភាព ថាពួកគេមានគំនុំ ជាមួយឈ្មោះឌឿន រ៉ានុត ធ្លាប់កាប់មកលើពួកគេ និងដណ្ដើមសង្សា របស់ឈ្មោះស៊ុន រ៉ាម៉ី ទៀតផង ។

ហើយឈ្មោះ ឌឿន រ៉ានុត ធ្លាប់បានទូរស័ព្ទដើម្បី ណាត់កាប់គ្នាក្រោយ ពីបានទទួលទូរស័ព្ទ ក្រុមខ្លួនបានប្រមូលគ្នា បានចំនួន៩នាក់ជិះម៉ូតូ ចំនួន៣គ្រឿងមាន ទាំងកាំបិតពូថៅ គ្រប់ដៃពេលជិះម៉ូតូ ទៅដល់ក្លិបហាត់ប្រាណ ស្ពតវើល ក៏បានជួបជាមួយ ក្រុមឈ្មោះ ឌឿនរ៉ានុតស្រាប់តែ ពេលនោះក្រុមឌឿនរ៉ានុត បានគប់ដុំថ្មមក លើក្រុមខ្លួនទើបបើក ការប្រយុទ្ធគ្នាយ៉ាង សាហាវក្នុងនោះបាន ជិៈម៉ូតូដេញកាប់ទៅ លើក្រុមឈ្មោះនុត វិញ ហើយឈ្មោះសារ និងហ័រ ជាអ្នកកាប់ ទៅលើឈ្មោះ នុត ជាច្រើនកាំបិត ចំណែកឈ្មោះ ស៊ុន រ៉ាម៉ី បានដេញកាប់ទៅលើ ឈ្មោះនុតនៅទីបញ្ចប់ ឈ្មោះឌឿន រ៉ានុត ដាច់កដៃខាងឆ្វេង និងរងរបួស ក្បាលយ៉ាងធ្ងន់ធ្ងរជា ច្រើនកន្លែង ក្រោយពីធ្វើ សកម្មភាពរួចពួក គេបាននាំគ្នារត់គេច រៀងៗខ្លួន។

ដោយផ្អែកលើពាក្យ បណ្ដឹងរបស់ម្ដាយ ជនរងគ្រោះ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឲ្យដឹងថា ជនសង្ស័យទាំ៥នាក់ រួមនឹងវត្ថុតាងត្រូវ បានកម្លាំងការិយាល័យ ព្រហ្មទណ្ឌអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នេះអស់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *