លោកកុយហៀង ស្នងការរង ប្រតិកម្មទៅលើ លោកហេងបារាំងអធិការ នគរបាលស្រុកភ្នំព្រឹក ដែលចុះបង្ក្រាបបទល្មើស ករណីគ្រឿងញៀន ថែមទាំងផ្ទុះអាវុធ ជាច្រើនគ្រាប់ផងនិង ដកហូតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ហើយរាយការណ៍កុហក ថ្នាក់លើម៉ាស្អាត ថែមទៀតផង???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះ លោក (កុយ ហៀង) ស្នងការរងនគរបាល ខេត្តបាត់ដំបង បានបញ្ថ្ងញចេញនូវ ប្រតិកម្មយ៉ាងខ្លាំង ទៅលើលោក(ហេងបារាំង) អធិកានគរបាលស្រុកភ្នំព្រឹក បន្ទាប់ពីលោកបាន ទទួលព័ត៌មានថា ការចុះបង្ក្រាបមុខសញ្ញា ចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាន ដោយមានការផ្ទុះអាវុធ ជាច្រើនគ្រាប់ បង្កឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលញាក់សាច់ដូចកង្កែប ប្រលាក់អំបិលអញ្ចឹង. ថែមទាំងដកហូតទ្រព្យ សម្បត្តិគេដោយ រាយការណ៍បិទបាំង និងភូតកុហកថ្នាក់ លើម៉ាអេមទៀតផង ។

គួរបញ្ជាក់ថា  កាលពីថ្ងៃទី  ១០  ខែ ឧសភា  ឆ្នាំ ២០២១  វេលាម៉ោង១២ និង ៣០ នាទី ថ្ងៃត្រង់  ដែលកន្លងទៅថ្មីៗនេះ  កម្លាំងអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក  ដែលដឹកនាំដោយ លោកអធិការ (ហេង បារាំង ) និងលោកអធិការរង (សាន ង៉ែត ) រួមជាមួយនិងមេប៉ុស្តិ៍ ឈ្មោះ (ម៉ៅ ) ផងដែរ  បានចុះទៅកាន់ចំណុច  ភូមិអូរ  ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង  ដើម្បីតាមរកមុខសញ្ញា ជួញដូរគ្រឿងញៀន ។

អ៊ុំស្រីម្នាក់ដែលជាសាក្សី ដ៏សំខាន់បាននិយាយថា  នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ចំណុចផ្ទះឈ្មោះ ( វ៉ែន អាង)  ( ជនសង្ស័យ ) គឺនៅពេលនោះ ជនសង្ស័យបានរត់ គេចខ្លួនចេញទៅខាង ក្រោយភូមិតាមវាលស្រែ  បាត់ស្រមោលតែម្តង  ដែលនៅពេលនោះហើយ គឺសមត្ថកិច្ចបានដក អាវុធបាញ់គម្រាមចំនួន ៤ គ្រាប់ធ្វើអោយរូបគាត់ ដែលមានផ្ទះនៅក្បែ  មានការភ័យស្លន់ ស្លោរញាក់សាច់ដូច កង្កែបប្រលាក់អំបិល .រត់ចូលទៅក្នុងបង្គន់  ទាំងបេះដូងលោត ខុសចង្វាក់ ។

សាក្សីដដែលបានបន្តថា ក្រោយពីឈ្មោះ (វ៉ែន អាង)  រត់ គេចខ្លួនបាត់ទៅនោះ  សមត្ថកិច្ចបានចូលរុករើ ក្នងផ្ទះ ដោយបានដកហូតទ្រព្យសម្បត្តិ  និងសម្ភារៈមួយចំនួន  យកទៅកាន់អធិការដ្ឋានអស់ ។  ភ្លាមៗនោះដែរ  ស្ត្រីជា ប្រពន្ធ ឈ្មោះ( កែ ចន្ដា)  បានមកដល់ផ្ទះគឺបានឃើញសម្ភារៈក្នុងផ្ទះមានសភាពរាយប៉ាយទើបសួរអ្នកជិតខាងក៏បានដឹងថា  លោក(ហេងបារាំង) ដែលជាអធិការ នគរបាលស្រុក  ប្រមូលយកទៅអស់ហើយ ។

នាងបានរៀបរាប់ថា  ទ្រព្យសម្បត្តិដែល សមត្ថកិច្ចយកទៅមាន ៖ ម៉ូតូ ១ គ្រឿង  ដែលជារបស់ម្តាយ និង ទូរស័ព្ទដៃ ១ គ្រឿង សម្រាប់អោយកូន រៀនតាមអនឡាញ  និងសម្ភារៈមួយចំនួនទៀត ។

ស្ត្រីជាភរិយាបានបន្តថា នៅល្ងាចថ្ងៃដដែលនោះ នាងបានធ្វើដំណើរទៅ កាន់អធិការដ្ឋាននគ បាលស្រុកភ្នំព្រឹក ប៉ុន្តែត្រូវបានមន្ត្រី ប៉ូលិសនៅទីនោះប្រាប់ថា មេមិននៅទេ ទើបនាងក៏ត្រឡប់មកផ្ទះវិញ ។

ស្អែកឡើង  ថ្ងៃទី ១១  នាងក៏ទៅម្តងទៀត  ហើយក៏បានជួប ដោយប៉ូលិសនៅទីនោះ បានហៅរូបនាង ចូលក្នុងបន្ទប់រួចសួរនាងថា តើមកនេះមានការអ្វី ? នាងក៏បានប្រាប់ថា  មកសុំយកម៉ូតូ  និងទូរស័ព្ទទៅវិញ  ព្រោះម៉ូតូជារបស់ម្តាយ ដែលបានទុកចោលនៅក្នុងផ្ទះ  រីឯទូរស័ព្ទគឺទុកអោយ កូនរៀនអនឡាញ  ពីអ្នកគ្រូវា  តែត្រូវប៉ូលិសរូបនោះ ទាមទានូវទឹកប្រាក់ ជាថ្នូរចំនួន ២ លាន រៀល តែនាងមានតែ ២០ មុឺនរៀលនៅ ជាប់នឹងខ្លួន  ទើបរឿងនេះមិនអាច និយាយគ្នាបាន ។

តាមការសាកសួរពីអ្នក សារព័ត៌មានក្នុងស្រុក នៅព្រឹក ថ្ងៃទី ១៣ នេះ លោកអធិការ ហេង បារាំង  មិនបកស្រាយអ្វីច្រើនទេ  គឺលោកនិយាយតែ ពីរបីម៉ាត់ថា.សួរជំនាញផ្នែកព្រហ្ម ទណ្ឌទៅក្នុងករណីចុះបង្ក្រាប គឺមានភស្តុតាង ត្រឹមត្រូវហើយលោកក៏ បានបិទទូរស័ព្ទតែម្តង ។

ដោយឡែកលោក ស្នងការរង( កុយ ហៀង)  បានលើកឡើងថា  លោកទទួលបាន សេចក្តីរាយការណ៍ថាមុខសញ្ញាបាន រត់គេចខ្លួនហើយ និងបានដកហូតម៉ូតូ ១ គ្រឿង  តែប៉ុណ្ណោះ លោកក៏បានប្រាប់វិញថា   បើម៉ូតូមិនមានការ ពាក់ព័ន្ធនឹងបទល្មើសទេ  ប្រគល់ទៅអោយ ក្រុមគ្រួសារគេវិញទៅ ។

ផ្ទុយទៅវិញទើប លោកដឹងថា មានការបាញ់បោះចំនួន ៤ គ្រាប់ និងចូលរុករើយក តាំងពីទូរស័ព្ទ  និងសម្ភារៈផ្សេងៗទៀត  ដែលទង្វើនេះ គឺខុសច្បាប់ទាំងស្រុក  ព្រោះមិនបានបញ្ជាក់ អោយបានច្បាស់ដើម្បី ងាយស្រួលលោក ធ្វើការរាយការណ៍ ទៅលោក ព្រះរាជអាជ្ញា  ជាមុន  ព្រោះបើធ្វើបែបនេះ វាអាចខុសនឹងច្បាប់ ។

ចុងក្រោយលោកបាន បញ្ជាក់ថាលោកនឹងធ្វើកា រសាកសួរម្តងទៀតទៅ លោកអធិការ ហេង បារាំង ឱ្យបានច្បាស់ បន្ថែមទៀត៕ លោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *