ពលករខ្មែរ៦នាក់លួចឆ្លង ដែនចូលទឹកដីថៃនិង មេខ្សល់១នាក់សមត្ថកិច្ច ថៃឃាត់ខ្លួនបានបញ្ជូន អធិការដ្ឋានប៉ូលីស និងបញ្ជូនទៅតុលាការបន្ត

(ខេត្តបន្ទាយមានជ័យ)៖ ពលករ៦ខ្មែរនាក់លួចឆ្លង ដែនចូលទឹកដីថៃ និងមេខ្សល់១នាក់ សមត្ថកិច្ចថៃឃាត់ខ្លួន បានបញ្ជូនអធិការដ្ឋាន ប៉ូលីសនិងបញ្ជូន ទៅតុលាការបន្ត នៅវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២១ ចូលទឹកដីថៃ តាមភូមិសាស្ត្រ  ប៉ុស្តិ៍ប្រា​សាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលវរសេនាតូច ការពារព្រំដែនគោក លេខ៨០៧ បានឲ្យដឹងពី ការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំការនៅបឹងត្រកួន ថានៅវេលាម៉ោង៣ រសៀលមានទាហ៊ាន ប៉ារ៉ានឹងតម្រួត.ត.ឆ.ដ.ថៃ បានឃាត់ ពលករខ្មែរចំនួន៦នាក់ ស្រីចំនួន៣នាក់ បានលួចឆ្លងដែន ចូលទឹកដីថៃនៅចំណុច ប៉ុស្តិ៍លេខ៣ថៃ ស្ថិតក្នុងភូមិសូន្យ សាមឃុំ ថាប់ថៃ  ស្រុកតាប្រាយ៉ា ខេត្តស្រះកែវទល់នឹង ភូមិសាស្ត្រប៉ុស្តិ៍ ប្រា​សាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ពលករខ្មែរទាំង៦នាក់ ស្រី៣នាក់ មកពីខេត្តសៀមរាប ចំនួន៥នាក់ និងខេត្តបន្ទាយ មានជ័យ១នាក់ ក្នុងការឃាត់ខ្លួនពលករ ទាំង៦នាក់នេះ ក្រុមការងារទំនាក់ទំនង ការងារព្រំដែនកម្ពុជា-ថៃ បានធ្វើការទំនាក់ទំនង ស្នើសុំប្រជាពលរដ្ឋខាង លើត្រឡប់មកកម្ពុជាវិញ ប៉ុន្តែភាគីថៃមិន អនុញ្ញាតិ្តឲ្យមក ជាដាច់ខាត។

តាមការឲ្យដឹងពីសមត្ថកិច្ច ថៃនារសៀលថ្ងៃនេះ បានស្រាវជ្រាវរក ឃើញមេខ្សល់១នាក់ ជាជនជាតិថៃ ។ សមត្ថកិច្ចថៃបានឲ្យ ដឹងថាពលករខ្មែរ ទាំង៦នាក់នោះនិងមេខ្សល់ ត្រូវបានបញ្ជូនទៅ អធិការដ្ឋាន ប៉ូលីស ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ដើម្បីក សាងសំណុំរឿងបញ្ជូន ទៅតុលាការនាថ្ងៃ ស្អែកនេះហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *