នគរបាលស្រុកភ្នំស្រុក ឃាត់រថយន្តចំននួ ៤គ្រឿងលួចដឹកដីខ្សាច់ លើសទម្ងន់មកអប់រំធ្វើ កិច្ចសន្យាមិនរៀងអនុវត្ត តាមវិធានការដ្ឋបាល

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលស្រុកភ្នំស្រុក បានធ្វើការឃាត់រថយន្ត ចំននួ៤គ្រឿងលួចដឹកដី និងខ្សាច់លើសទម្ងន់ នៅចំណុចផ្លូវអក្សរT ផ្លូវបំបែកទៅឃុំណាំ តៅនិងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក មកធ្វើការអប់រំនិង ធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុកនៅ វេលាម៉ោង៤ល្ងាច ថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក យ៉តសុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថាកន្លងមក មានរថយន្តដឹក ស្រូវឬដីខ្សាច់ដឹកលើស ចំណុះដែលជាហេតុ បង្កឲ្យស្រុតខូចខាត ផ្លូវកៅស៊ូដោយអន្លើ ពីឃុំភ្នំដីទៅ ឃុំណាំតៅ ជាច្រើនកន្លែង នៅស្រុកភ្នំស្រុកនោះ ។

តាមបទបញ្ជារបស់ លោកអ៊ុំ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យក៏ដូច ជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំ កម្លាំងនគរបាល ស្រុកភ្នំស្រុក ចុះធ្វើការឃាត់រថយន្ត ដឹកដីខ្សាច់លើសទម្ងន់ បានចំនួន៤គ្រឿង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាលើក ទី១ដើម្បីបញ្ឈប់មិន ឲ្យមានការដឹកដីខ្សាច់ លើសទម្ងន់បន្តទៀត ប្រសិនបើករណីមិន ព្រមគោរពតាមកិច្ច សន្យាទេនោះឃាត់ លើកទី២ សមត្ថកិច្ចនឹងមិន លើកលែងឲ្យឡើយ គឺអនុវត្តតាម វិធានការរដ្ឋបាលហើយ។

លោកអធិការបាន បញ្ជាក់ថាម្ចាស់ថយន្ត ទាំង៤គ្រឿង ១ឈ្មោះ  ហ៊ុយ កង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិភ្នំលៀប ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ២ឈ្មោះជុំ គី ភេទ ប្រុសអាយុ៣០ឆ្នាំរស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៣ឈ្មោះព្រំ សុជា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤ឈ្មោះដឿប ភក្តី ភេទ ប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ​ស្រុក ខេត្តបន្ទាយមានជ័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *