កំលាំងចំរុះចុះល្បាតឃាត់ ខ្លួនបានពលករ២៥នាក់ និងមេខ្យល់៣នាក់នៅ កន្លែង២ករណីខុសគ្នា ១មេខ្យល់ដឹកពលករ តាមម៉ូតូកង់បីឥណ្ឌា

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំបន់ ប្រតិបត្តិការសឹក រងបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ ព្រំដែនស្រាប់តែប្រទះ ឃើញម៉ូតូកង់បីឥណ្ឌា ១គ្រឿងកំពុងដឹកពលករ ចំនួន៧នាក់បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ កម្លាំងធ្វើការឃាត់ខ្លួន ទាំងអស់ នៅវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក រិទ្ធ រ៉មបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា ពករទាំង៧នាក់បាន និយាយថាម្ចាស់ម៉ូតូ កង់បីបានបម្រុងដឹក ពួកខ្លួនឆ្លងដែនទៅ ប្រទេសថៃហើយក្រោយ ពីឃាត់ខ្លួនហើយពលករ ទាំង៧នាក់នេះបាន បញ្ជូនមកមូលដ្ឋានកង រាជអាវុធហត្ថស្រុកដើម្បីធ្វើ ការសាកសួរចម្លើយ។

បន្ទាប់មកទៀតនៅវេលា ម៉ោង៣និង៤០នាទី ទៀបភ្លឺមានមេខ្យល់ បម្រុងនាំពលករឆ្លង ដែនមួយក្រុមទៀត ទៅប្រទេសថៃ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តែទីតាំងផ្សេង គ្នាកម្លាំងចម្រុះ បានធ្វើកាបង្រ្កាប និងឃាត់ខ្លួនមេខ្យល់ ២នាក់បន្ថែមទៀត និងពលករចំនួន១៨នាក់ ទៀតផងដែរ ហើយបញ្ជូនមកសាកសួរ ចម្លើយរួមគ្នានៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកម៉ាឡៃនេះ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ករណីខាងលើនេះ លោកឧត្ដមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំង ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកម៉ាឡៃ សួរចម្លើយមេខ្យល់ និងពលករទាំងអស់នោះ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងទៀតថា ពលករទាំងអស់ ក្រោយពីកម្លាំងជំនាញ សាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេចង់ទៅរកការងារ ធ្វើនៅប្រទេសថៃពិត ប្រាកដមែន ដោយមេខ្យល់ទាំង នោះប្រាប់ថា ពួកគេនឹងនាំឆ្លងដែនទៅ ប្រទេសថៃបានដោយ យកតម្លៃជូនក្នុងម្នាក់៦.០០០បាទ។

ចំណែកមេខ្យល់ទាំង ៣នាក់១ឈ្មោះសុខ វិបុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិ និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ឌឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៣ឈ្មោះម៉ៃ សៃហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នកទាំង៣ ក្រោយពីកម្លាំងជំនាញ សាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេបានទំនាក់ទំនង ជាមួយពលករផ្សេងៗ គ្នាដើម្បីនាំចេញទៅ ប្រទេសថៃពិតប្រាកដមែន។

ដោយផ្អែកចម្លើយសារភាព របស់ជនសង្ស័យ ទាំង៣នាក់ ទើបកម្លាំងជំនាញ ការិយាល័យប្រឆាំងការ ជួញដូរមនុស្សបញ្ជូន យកមកបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ហើយបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការ តាមនីតិវិធីច្បាប់ ចំណែកពលករទាំង ២៥នាក់ ត្រូវបានដាក់ឲ្យនៅធ្វើ ចត្តាឡីស័កក្នុងវិទ្យាល័យ ស្រុកម៉ាឡៃឲ្យបានចំនួន១៤ ថ្ងៃទើបអាចឲ្យ ត្រឡប់ទៅផ្ទះវិញបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *