មុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប

(ខេត្តកែប)៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដ៏សកម្ម ចំនួន២នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកែប​ សហការជាមួយ ជាមួយនគរបាល ខេត្តកំពតបង្ក្រាប នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ជុំវិញការបង្ក្រាប គ្រឿងញៀនខាងលើ សមត្ថកិច្ចបានឲ្យដឹងថា គឺស្ថិតក្រោមការដឹក នាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរ បាលខេត្តកែប ទើបប្រតិបត្តិការនេះ ទទួលបានជោគជ័យ ហើយប្រតិបត្តិការ ខាងលើយើងដកហូត ជាក់ស្តែងបានវត្ថុតាងមួយ ចំនួនធំផងដែរ។

ទាក់ទិននឹងករណីនេះ នគរបាលនៃការិយាល័យ ជំនាញកំពុងបន្តនីតិវិធី និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅ តុលាការចាត់ការ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *