ត្រឡប់មកពីភ្ជួរស្រែវិញ ត្រូវរន្ទះបាញ់ស្លាប់ ខណៈមានភ្លៀងខ្យល់មួយ មេកាលពីម្សិលមិញ

(ខេត្តកំពត)៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអធ័ម ដោយសាររន្ទះបាញ់ សម្លាប់ខណៈវិល ត្រឡប់ពីភ្ជួរស្រែ ស្របពេលមេឃ កំពុងភ្លៀងខ្លាំង កាលពីវេលាម៉ោង ១និង៣០នាទី រសៀល​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

បុរសរងគ្រោះ ឈ្មោះ សាំង ធី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

យោងតាមប្រភពព័ត៌មាន ពីក្រុមគ្រួសារសព បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ រួមជាមួយកូនប្រុសម្នាក់ ទៀតបានយកគោយន្ត ទៅភ្ជួរស្រែដែលនៅ ចម្ងាយពីផ្ទះជិត១គីឡូម៉ែត្រ លុះភ្ជួរបានបន្តិចក៏ មានភ្លៀងខ្យល់ យ៉ាងខ្លាំង ទើបឪពុកនិងកូននាំគ្នា វិលត្រឡប់មកផ្ទះវិញ។

ប្រភពដដែលបាន បញ្ជាក់ទៀតថា លុះពេលធ្វើដំណើរបាន បន្តិចស្រាប់តែរន្ទះបាញ់ លាន់ឮយ៉ាង កក្រើកបណ្តាលឲ្យ ស្លាប់បុរសជាឪពុកយ៉ាង អណោចអធ័មនៅពាក់ កណ្តាលផ្លូវ។

ដោយឡែកកូនប្រុសបាន រួចផុតពីសេចក្តីស្លាប់ដោយ សារកូនប្រុសដើរនៅ ខាងមុខបុរសជាឪពុក។

ក្រោយពីកើតហេតុ អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានបានចុះមក អន្តរាគមន៍និងពិនិត្យ រួចប្រគល់សពជូន ក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *