ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយ សារជំងឺកូវីដ-១៩ ចំនួន១០៨គ្រួសារ នៅស្រុកដងទង់ ខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយ សារជំងឺកូវីដ-១៩ ចំនួន១០៨គ្រួសារ នៅស្រុកដងទង់ ខេត្តកំពត ដោយមានការអញ្ជេីញ ចូលរួម​មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​។ ពិធីនេះ ប្រារព្ធធ្វើនៅ បរិវេណ សាលាស្រុកដងទង់។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចជា កាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុក ចោលឲ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់ ស្បៀងអាហារ និងមិនមានការ ដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែល បានចែកជូន ប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាល ការលំបាកខ្វះខាតរបស់ បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹកអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួម អនុវត្តតាមវិធាន ការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាស នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពីមួយម៉ែត្រ កន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទ ជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមាន មនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយកាកបាទ ក្រហមដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺចែកជូនដល់ប្រជាពល រដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារ ជំងឺកូវីដ-១៩ ចំនួន១០៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg  ត្រីខ១យួរទឹកត្រី១យួរ ទឹកសុទ្ធ១កេះ និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូន ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាក បាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៤៧ម៉ឺនរៀល៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *