ពលកខ្មែរចំនួន​ ២០នាក់​ លួចឆ្លងពីប្រទេសថៃ ចូលមកខ្មែរ​ត្រួវកំលាំង ចំរុះឃាត់បានទាំងយប់ បញ្ជូនទៅធ្វេ ីចាត្តាឡីស័ក​​​១៤ថ្ងៃ

(ខេត្តបន្ទាយមានជ័យ)៖ ពលកខ្មែរចំនួន​ ២០នាក់​ លួចឆ្លងដែនពីប្រទេស ថៃចូលមកខ្មែរ​តាម ច្រករបៀងត្រួវកំលាំង ចំរុះឃាត់បានទាំងយប់ បញ្ជូនទៅធ្វេីចាត្តា ឡីស័ក​​​១៤ថ្ងៃ នៅយប់ថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២១ នៅចំណុចគោល ដៅទំនប់ដាច់ ភូមិសូរិយា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនា តូចថ្មេីរជេីងលេខ៥១៣​ បានប្រាប់ឲ្យដឹងថា ដោយអនុវត្ត​តាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍មេបញ្ជាការ កងពលតូចថ្មេីរជេីង លេខ៥១​លោកបាន ដឹកនាំកម្លាំងសហការ ជាមួយកម្លាំងព្រំដែន ៥០៣​ និង​ ប៉ូលិស​៩១១​ ចេញល្បាតនៅ ចំណុចគោលដៅ ទំនប់ដាច់បានប្រទះ ឃើញពលករខ្មែរចេញ ពីប្រទេសថៃមាន ប្រុស ស្រី២០នាក់បានឃាត់សួនាំ។

កំលាំងចំរុះបានប្រាប់ អ្នកយកព៍ត័មានឲ្យដឹង បន្តទៀតថាពលករខ្មែរ ទាំង២០នាក់នេះក្រោយពី សមត្ថកិច្ចសួរនាំពួក គាត់បានប្រាប់ឲ្យដឹង ថាពួកគាត់មកពីប្រទេស ថៃក្រោយពីអាជ្ញាធរថៃ ធ្វើការរឹតបណ្តឹង នៅកន្លែងធ្វើការងារ ស្របពេលកូវីដ.១៩ កំពុងឆ្លងខ្លាំងផងទើប ពួកខ្លួនវិលត្រឡប់មក ស្រុកកំណើត វិញតាមច្រករបៀង សំណាងណាស់ តំរួចថៃមិនបានកាក់។

បន្ទាប់ពីធ្វើការសាកសួរ រួចកម្លាំងសមត្ថកិច្ច ចម្រុះបានប្រគល់ពួកគាត់ ជូនផ្នែកជំនាញបញ្ជូន ទៅធ្វេីចាត្តាឡីស័ក​​​ នៅកន្លែងបានកំណត់ ឲ្យគ្រប់១៤ថ្ងៃទើបអាច ឲ្យវិលទៅផ្ទះវិញបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *