កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភកម្ម សិទ្ធិដីធ្លីអ្នកដទៃ ដោយយក គ្រឿងចក្រឈូសឆាយ ដីគ្មានការអនុញ្ញាតិ???

(ខេត្តបាត់ដំបង)៖ បុរសចំណាស់ម្នាក់ យកគ្រឿងចក្រឈូស មួយគ្រឿងឈូសឆាយ លើដីគេត្រូវបាន កម្លាំងកងរាជអាវុធ ស្រុកសំឡូតឃាត ខ្លួនភ្លាមៗកាលពីរសៀល ថ្ងៃទី០៧ខែឧសភាឆ្នាំ ២០២១វេលាម៉ោង ១៦និង០០នាទី នៅចំណុចភូមិ អូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាបុរស ចំណាស់ម្នាក់ដែល ត្រូវកងកម្លាំងអាវុធត្ថ ឃាត់ខ្លួនមានឈ្មោះ អ៊ិតធី ហៅអឿនភេទប្រុស អាយុ៥៦ឆ្នាំរស់ នៅក្រុមទី០៩ភូមិ ចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូតខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងបន្តរទៀតថា បុរសចំណាស់ខាងលើ នេះបានរំលោភលើដី គេស្ថិតក្នុងភូមិ សាស្ត្រអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ ទិត្យឆេង ភេទស្រីអាយុ៤៦ឆ្នាំ រស់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ភ្លាមៗនោះកម្លាំង កាងរាជអាវុធហត្ថ ដកហូតបានអេស្កាវ៉ាទ័រ ឈូសដីមួយគ្រឿង។

បច្ចុបន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវមកលាំងជំនាញ អាវុធហត្ថស្រុកសំឡូត កសាងសុំនុំរឿងបញ្ជូន ខ្លួនទៅកាន់ទីបញ្ជាការរដ្ឋាន អាវុធហត្ថខេត្តដើម្បី ចាត់ការបន្តរទៅតាម នីតិវិធីច្បាប់៕ ដោយលោក សឿន វ៉ានម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *