លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងចុះឃាត់ចាប់គោយន្ដកែច្នៃចំនួន ០១គ្រឿង ពាក់ព័ន្ធករណីដឹក ជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត???

(ខេត្តរតនគិរី)៖គោយន្តកែឆ្នៃដឹក ឈើគ្មានច្បាប់មួយគ្រឿង ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវដឹក នាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការកងរាជ អាវុធហត្ថស្រុក អូរយ៉ាដាវ ដោយមានការ សម្របសម្រួល ពីព្រះរាជអាជ្ញាររងអម សាលាដំបូងខេត្តរតនគិរី បានចុះធ្វើការឃាត់ ភ្លាមៗកាលពីយប់ថ្ងៃទី ០៤ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបាន ប្រាប់អោយដឹងថា រថយន្តដឹកឈើដែល កម្លាំងជំនាញឃាត់បាន ប្រភេទគោយន្ត កែឆ្នៃបានផ្ទុកទៅ ដោយឈើប្រភេទ លេខ២ពេញគោយន្ត រឺឯម្ចាក់គោយន្ត ខណៈបេលកម្លាំង ជំនាញ ដល់ភ្លាមបានរត់គេចខ្លួន បាត់ស្រមោលផងដែរ ដោយទុករយន្តចោល នៅនិងកន្លែងកើតហេតុ។

ភ្លាមៗនោះកម្លាំងជំនាញ អាវុធហត្ថស្រុក អូរយ៉ាដាវបាន រឹបអូសបាន វត្ថុតាងបានរួមមាន គោយន្ដកែច្នៃចំនួន ០១គ្រឿង, ប្រភេទលេខ២ ចំនួន ៩៨ ស្មើនឹង ១.១២១ ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងខាង លើត្រូវបាន ប្រគល់ទៅអោយជំនាញរដ្ឋបាល ព្រៃឈើខេត្ត ដើម្បីអនុវត្តន៍ ចាត់ការ បន្តរទៅ តាមនីតិវិធី៕ ដោយ លោក ទេងណុប

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *