ស្រ្តីចំណាស់ម្នាក់ បានធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង ដោយសារតូចចិត្តនិង ជំងឺប្រចាំកាយ នៅស្រុកពារាំង..

(ខេត្តព្រៃវែង)៖ ស្ត្រីែវ័យចំណាស់ម្នាក់ បានដាច់ចិត្តចងករខ្លួន ដោយសារតែមានជំងឺ ប្រចាំកាយដ៏រ៉ាំរ៉ៃ និងមានជីវភាពខ្វះខាតពេក ហេតុការណ៍ដ៏ភ្ញាក់ផ្អើល នេះបានកើតឡើងកាល ពីព្រឹកថ្ងៃទី០៥ខែ ឧសភាឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ស្ថិតនៅក្នុងភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្រ្តីវ័យចំណាស់ ធ្វើអត្តឃាតនេះ មានឈ្មោះចក់ ម៉ាប់ ភេទស្រីអាយុ៥៦ឆ្នាំ មានទីលំនៅក្នុង ភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំ ខេត្តព្រៃវែង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានភ្លាម កម្លាំងជំនាញនៃ ប៉ុស្តិ៍កំពង់ពពិល បានសហការជាមួយ មណ្ឌលសុខភាព បានចុះមកទីតាំងកើត ហេតុតែម្តង ហើយកម្លាំងជំនាញ ក៍កាត់ក្រមាទម្លាក់ សាកសពស្រ្តីខាងលើដាក់ មកក្រោម រួចធ្វើ កោសល្យវិច្ឆ័យ។

បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញ បានឲ្យដឹងថា ស្ត្រីខាងលើពិតជាបាន ធ្វើអត្តឃាតចង កសម្លាប់ខ្លួនពិតប្រាកដមែន។ ក្រោយពីពិនិត្យសព្វគ្រប់ សាកសពបាន ប្រគល់ឲ្យទៅ ក្រុមគ្រួសារសាច់ញ្ញាតិ  យកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *