ផ្ទះប្រជាពលរដ្ឋ ១៧២ខ្នងរងគ្រោះ បែកបាក់និងរលំស្ទើរ រាបដល់ដីដោយសារខ្យល់ ​កន្ត្រាក់​ភ្លៀង​កក់ខែ​ មួយ១មេធំក្នុង ស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋ១៧២ខ្នង រងគ្រោះបែកបាក់និង រលំស្ទើររាបដល់ដីដោយ សារខ្យល់​កន្ត្រាក់​ភ្លៀង​កក់ ខែ​មួយ១មេធំក្នុង ស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត នៅល្ងាច ថ្ងៃ៥ឧសភា ២០២១។

មន្ត្រីមូលដ្ឋាន និងនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថានៅល្ងាច ថ្ងៃ៥ឧសភា ២០២១ នេះមានភ្លៀង១មេយ៉ាង ធំអមទៅដោយខ្យល់ ​កន្ត្រាក់​មួយបានវាយ បោកបក់មកចំលើផ្ទះប្រជាពករ ដ្ឋបណ្ដាលឲ្យខូចខាតផ្ទះ ចំនួន៧៥ខ្នងលើ៤សង្កាត់ ១សង្កាត់មិនិត្តខូច ខាតផ្ទះប្រជាពលរដ្ឋ៣៤ ខ្នង ២សង្កាត់ផ្សារកណ្តាល ខូចខាតផ្ទះប្រជាពលរដ្ឋ ២៣ ខ្នង ៣សង្កាត់ប៉ោយប៉ែត ខូចខាងផ្ទះ ប្រជាពលរដ្ឋ១៦ខ្នង និងផ្សារមង្គល ប៉ោយប៉ែត១ខ្នង ក្នុងនោះមានផ្ទះ ប្រជាពលរដ្ឋខូចខាតធ្ងន់ មធ្យម និងបន្តិចបន្ទួច។

ចំណែកស្រុកព្រះនេត្រព្រះ ផ្ទះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ មានចំនួន៩៨ខ្នង ក្នុង៥ភូមិមាន ១ភូមិត្របែក៣០ខ្នង របើកស័ង្កសី ៤៧២សន្លឹក ២ភូមិកណ្តាលអស់ ផ្ទះប្រជាពលរដ្ឋ២០ខ្នងរបើកស័ង្កសី អស់២២៩សន្លឹក ៣ភូមិគោកធំអស់ ផ្ទះប្រជាពលរដ្ឋ៣៥ខ្នង របើកស័ង្កសី ៥៦៥សន្លឹក ៤ភូមិសូត្រមន្ត អស់ផ្ទះប្រជាពលរដ្ឋ របើកស័ង្កសី១៦សន្លឹក ៥ភូមិបុស្បូវ ផ្ទះប្រជាពលរដ្ឋ៧ខ្នង របើកស័ង្កសី២១១សន្លឹក នៅ ល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំម២០២១ ។

មន្ត្រីមូលដ្ឋាន និងនគរបាលបាន ស្រុកព្រះនេត្រព្រះបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាក្រោយពីកើត ហេតុហើយលោក ឃូពៅអភិបាលស្រុក ព្រះនេត្រព្រះនិង លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកនិងក្រុមការងារ បានចុះទៅដល់ផ្ទះ ប្រជាពករដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ពិនិត្យ និងរៀបចំសាឡើងវិញ ដើម្បីសំរួលឲ្យជាពលរដ្ឋ រស់នៅបណ្តោះអាសន្នសិន ហើយក៏ដើម្បីត្រៀម ជួសជុលឲ្យ នៅពេលខាង មុខនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *