ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីហឹង្សារ ដោយចេតនាបណ្តាល អោយស្លាប់កូនក្នុងផ្ទៃ!

(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធ នឹងករណីហឹង្សា ព្រួតគ្នាវាយទៅលើស្រ្តី ម្នាក់បណ្តាលអោយ រងរបួសនិងវាយស្រ្តីម្នាក់ ទៀតបណ្តាលអោយ ស្លាប់កូនក្នុងផ្ទៃហើយ ត្រូវក្រុមគ្រួសារបញ្ចូន ទៅកាន់មន្ទីពេទ្យ បង្អែកខេត្តដើម្បី ជួយសង្គ្រោះ។

លោកវរៈសេនីយឯក វ៉ា សុផាន់ ស្នងការរងទទួលផ្នែក ព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានអោយដឹងថាបន្ទាប់ ពីទទួលព័ត៌មាន អំពីករណីហឹង្សាដោយ ចេតនាខាងលើលោក ក៏បានបើកការសេុីប អង្កេតជាបឋមភ្លាមៗ ផងដែរទៅលើ ស្ត្រីរងគ្រោះឈ្មោះ វី ឌួង នៅចំណុចក្រឡាពោះ  ស្ថិតនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ខែឧសភា២០២១ កន្លងទៅថ្មីៗនេះ។

លោកថាក្រោយការសេុីប អង្កេតនោះរួចមកកម្លាំង នគរបាលព្រហ្មទណ្ឌខេត្ត ក៏បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ត្រូវជាកូនរបស់លោក សឿន ខង មេឃុំ តាឡាតតែម្តង ។

ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបានមាន ទី១ ឈ្មោះ សឿន ហ្វង ភេទប្រុស អាយុ៣៩ឆ្នាំ ជាកូនបង្កើតលោក មេឃុំតាមឡាត ទី២ឈ្មោះ លឿ រចនា ( ហៅប៉ាត់) ភេទ ប្រុស អាយុ៣៧ឆ្នាំ ត្រូវជាកូនប្រសារមេឃុំ នឹងទី៣មានឈ្មោះ ទុន សាវុន ភេទប្រុស ឣាយុ៤២ឆ្នាំ ត្រូវជាកូនប្រសារ លោកមេឃុំផងដែរ។

លោកស្នងការរង បញ្ជាក់ថាៈករណីហឹង្សា ដោយចេតនាខាងលើ នេះបានកើតឡើងកាល ពីថ្ងៃទី២២មេសា២០២១ មកម្លេះរហូតដល់ថ្ងៃ ទី៣ឧសភានេះទើបឃាត់ ខ្លួនបានជនសង្ស័យ ចំនួន៣នាក់។

បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញ នៃស្នងការរដ្ឋាន នគរបាលខេត្ត កំពុងរៀបចំកសាង សំណុំរឿង ជនសង្ស័យ ទាំង០៣នាក់ ទៅកាន់តុលាការ ចាត់ការតាមនី តិវិធីផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *