ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានប្រគល់អំណោយ ជូនរដ្ឋបាលខណ្ឌឬស្សីកែវ ដើម្បីចូលរួមទប់ ស្កាត់នៅជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានប្រគល់អំណោយ ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីចូលរួមចំណែក ជាមួយរដ្ឋបាលខណ្ឌក្នុង ការចែកជូនបងប្អូន កងកំលាំងប្រចាំការ ក្នុងភូមិសាស្ត្ររបស់ ខណ្ឌឬស្សីកែវ។

ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយ ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយ មានអង្ករ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូន រដ្ឋបាលខណ្ឌឬស្សីកែវ  ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម  ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌ ទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះ  ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងការនឿយហត់ របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភជា អង្ករ គ្រឿងឧបភោគ-បរិភោគនៅពេលនេះ។

ឯកឧត្តម  ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវបានបន្តរទៀតថា លោកនឹងពាំនាំអំណោយ ដ៏ថ្លៃថ្លាទាំងនេះទៅប្រគល់ ជូនដល់បងប្អូនកង កំលាំងអោយដល់ដៃគ្រប់ៗគ្នា ។

អំណោយដែលប្រគល់ ជូនរដ្ឋបាលខណ្ឌនៅ ពេលនេះរួមមាន៖ ១-អង្ករ ០២ តោន ២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង ៣-មី ១០កេសធំ ស្មើ ៦០កេសតូច ៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស ៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ) ៦-អំបិល ០១បេ (មាន ២៥គីឡូ) ៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប ៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប ៩-ទឹកសុទ្ធ ARUNA ២០០កេស ១០-អាល់កុល ១៥០ លីត្រ ១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់។

ក្នុងនោះឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខ ជូនដល់ថ្នាក់ដឹកនាំ ខណ្ឌតាមរយៈ ឯកឧត្តម ឆារស៏ វ៉ាន់ ដែលបានរៀប ចំកងកំលាំងឯកភាព របស់ខណ្ឌប្រចាំតាមគោល ដៅក្នុងភូមិសាស្ត្ររបស់ ខ្លួនទាំងថ្ងៃយប់ដើម្បី សម្រេចអោយបាននូវ បទបញ្ជារបស់រាជរដ្ឋាភិបាល មិនអោយមានការ រីករាលដាលបន្ត នូវជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ  ។

ឯកឧត្តមក៏បានអមពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមរក្សានូវ ការដាក់ចេញរបស់ ប្រមុខរាជរដ្ឋាភិបាលក៏ ដូចជាក្រសួង សុខាភិបាលគឺ ៣កុំ ៣ការពារ នឹងរក្សាគម្លាត សង្គម រក្សាគម្លាតបុគ្គល កុំទៅកន្លែង មនុស្សច្រើនលាង ដៃនិងសាប៊ូ ជែល ឬនិងអាកុល ឲ្យបានញឹកញាប់ដើម្បី ទប់ស្កាត់ការរីក រាលដាលនូវជំងឺ វីរុសកូវីត១៩អោយវាឆាប់ បាត់ពីប្រទេសរបស់យើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *