លោក ម៉ក់ ប្រុស  អភិបាលស្រុកសូទ្រនិគម និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក រួមទាំង ក្រុមចលនាយុវជនកម្ពុជា ១៥៧ និងសហភាពសហព័ន្ធ យុវជនកម្ពុជា ចុះចែកអំណោយដល់ពលរដ្ឋ ក្រីក្រចំនួន៦គ្រួសារ ដែលកំពុងរង ការខ្វះខាត

(ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃទី២ ខែឧសភាឆ្នាំ២០២១ លោក ម៉ក់ ប្រុស អភិបាលនៃគណៈ អភិបាលស្រុក សូទ្រនិគមនិងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សា ស្រុកព្រមទាំង ក្រុមចលនា យុវជនកម្ពុជា១៥៧ រួមទាំងសហភាព សហព័ន្ធយុវជន កម្ពុជាស្រុកសូទ្រនិគម បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន៦គ្រួសារដែល កំពុងរងការខ្វះ ខាតស្ថិតនៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បើយោងតាមអាជ្ញាធរឃុំ ដំដែកបានប្រាប់អោយ ដឹងថាពលរដ្ឋដែល រងការខ្វះខាតនោះ មានចំនួន៦គ្រួសារ ក្នុងងមួយគ្រួសារទទួល មានអង្ករ ២៥គីឡូក្រាម ទឹកសុីអុីវ១យួរ ទឹកត្រី ១យួរ មី១កេស ត្រីខ ១យួរ ខ្ទឹមសរ ១គីឡូក្រាម  ប៊ីចេង ១កពា្ចប់  ក្រម៉ា ២ សារុង ១ និងថវិកា ១៥មុឺនរៀល។ និងមួយគ្រួសារទៀតឈ្មោះ អុច វី ស្ថិតនៅភូមិអូររលុះ ឃុំដំដែក ទទួលបាន អង្ករ ៧៥គីឡូក្រាម ទឹកសុីអុីវ១យួរ ទឹកត្រី ១យួរ មី១កេស ត្រីខ ១យួរ ខ្ទឹមសរ ១គីឡូក្រាម  ប៊ីចេង ១កពា្ចប់  ក្រម៉ា ២ សារុង ១ និងថវិកា ១៥មុឺនរៀលថែមទៀតផង។លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *