ស្នងការនគរបាលខេត្ត បន្ទាយមានជ័យនាំយក អំណោយករបស់ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាល ជាតិមកប្រគល់ជូន វរសេនាតូចការពារ ព្រំដែនគោក៩១១

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម ឧត្តសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេសាវឿន អគ្គស្នងការនគរបាល ជាតិអញ្ជើញចុះជួបសួរសុខ ទុក្ខនិងចែកស្បៀងគ្រឿង ឧបភោគបរិភោគជូនដល់ កងកម្លាំងវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៩១១ ដែលកំពុងចុះការពារ គោលដៅភូមិសាស្ត្រ បិទខ្ទប់ក្នុង សង្កាត់ប៉ោយប៉ែត។

អំណោយដ៏ថ្លៃថ្លា  របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន  អគ្គស្នងការនគរបាលជាតិ  មកប្រគល់ជូន វរសេនាតូចការពារ ព្រំដែនគោក៩១១ រួមមានៈ អង្ករ ៨០គីឡូ ទឹកសុទ្ធ១០០យួរ   មី ១២កេសតូច ម៉ាស់១៣ប្រអប់ ទឹកត្រី១០យួរ  ទឹកស៊ីអុីវ១៥យួរ  និងថវិកា១,៦០០,០០០៛ ។

ក្នុងឱកាស់នោះផងដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ  ក៏បានពាំនាំមតិ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឧិត  អគ្គស្នងការនគរបាលជាតិ  ដល់កងកម្លាំង ទាំងអស់ថែរក្សា សុខភាព ជៀសឱ្យផុតពីជម្ងឺ កូវីដ-១៩ និង គោរពអនុវត្តអនុ សាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហា សេនាបតីតេជោ  ហ៊ុន  សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវ វិធានការ  ៣ការពារ  ៣កុំ ក្នុងខ្លួនឱ្យបាន ខ្ជាប់ខ្ជួនជានិច្ចផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *