យុវជនម្នាក់រពិសដៃ បានបង្ហោះព៍ត៌មានមិនពិត ថាសូមប្រយ័ត្នបុរស ម្នាក់បានកើតជម្ងឺ កូវីដ.១៩នៅស្វាយបាន រត់ចេញពីកន្លែង ចត្តាឡីស័កត្រូវ នគរបាលឃាត់ ខ្លួនហើយ

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់រពិសដៃ បានបង្ហោះព៍ត៌មាន មិនពិត តាមប្រព័ន្ធទំនាក់ ទំនងសង្គមថាសូម ប្រយ័ត្នបុរសម្នាក់ បានកើតជម្ងឺកូវីដ.១៩ នៅក្នុងក្រុងសិរីសោភ័ណ បានរត់ចេញពីកន្លែង ចត្តាឡីស័កគេប្រទះ ឃើញនៅចំណុចឃុំភ្នំតូច ក្រោយពីធ្វើការបង្ហោះ មិនបានប៉ុន្មានម៉ោងផង លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចាត់ឲ្យលោកឧត្តម សេនីយ៍ត្រី នូជី វ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំជំនាញខេត្ត និងជំនាញអធិការដ្ឋាន នគរបាលស្រុក មង្គលបូរី ប្រតិបត្តិការផ្ទាល់ ដោយលោកវ រសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវបន្ទាន់ឃាត់ ខ្លួនជនសង្ស័យ បាន១នាក់ ឈ្មោះ ជា ឡិនជី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំតូច ជើង ឃ៉ំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាង ទូរស័ព្ទ១គ្រឿង នៅចំណុចភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ពាក់ព័ន្ធនឹងករណី បង្ហោះព៍ត៌មានមិនពិត នៅព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា យុវជននោះបានបង្ហោះផ្សព្វ ផ្សាយព៍ត៌មានមិនពិត តាមប្រព័ន្ធទំនាក់ ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី៣ ឧសភា ២០២១ ម៉ោង១៥: ២៦នាទី  អាខោនឈ្មោះ ជីមានខ្លឹមសារថា សូមជូនជាដំណឹង សូមប្រយ័ត្នបុរសម្នាក់ ដែលបានកើត ជម្ងឺកូវីដ.១៩នៅក្រុង សិរីសោភ័ណនោះបាន រត់ចេញពីកន្លែង ចត្តាឡីស័កត្រូវបាន គេមើលឃើញនៅ ចំណុចឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា តាមការសាកសួរ សាមីខ្លួនបានព៍ត៌មាន ពីអ្នករត់ម៉ូតូឌុបតៗ គ្នាថាមានអ្នកកើតកូវីដ បានរត់មកដល់ភ្នំតូច លឺដូច្ចេះខ្លួនក៏បានបង្ហោះព៍ត៌មាននេះ ភ្ជាប់ជាមួយរូប ថតអ្នកកើតកូវីដ.១៩នេះតែម្តង ក្រោយមកបាន ប្រហែលជា២០នាទី ខ្លួនក៏បានលុបចេញ ហើយសុំទោស ទទួលនូវព៍ត៌មានមិនច្បាស់ ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តថា អ្នកកើតកូវីដ.១៩នេះ គ្រូពេទ្យកំពុងព្យាបាល ដោយបានការ សំរបសំរួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សាមីខ្លួនបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណះ នូវកំហុសរបស់ខ្លួន តាមអាខោនហ្វេស ប៊ុកផ្ទាល់ខ្លួន ហើយអាណាព្យាបាល បានធានាយកទៅ លំនៅដ្ឋានវិញហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *