គណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ បើកប្រជុំបន្ទាន់ដើម្បី ពង្រឹងប្រសិទ្ធភាព ការងារប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ.១៩ ក្នុងខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីជំរុញឲ្យការងារនៃ ការបង្ការទប់ស្កាត់នូវ ជំងឺកូវីដ.១៩ កាន់តែមានប្រសិទ្ធ ភាពថែមទៀត ដែលអាចឈាន ទៅកាត់ផ្ដាច់បាននូវការ រីករាលដាលនៃជំងឺនេះ ក្នុងពេលដ៏ខ្លីខាងមុខនេះ គណៈបញ្ជាការឯកភាព បានបើកប្រជុំបន្ទាន់ មួយដើម្បីពង្រឹងប្រសិទ្ធ ភាពការងារប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ.១៩ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងសាលប្រជុំសាលា ខេត្តនៅព្រឹក ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានអ្នកចូលរួម គ្រប់ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជាប់ពាក់ព័ន្ធជា ច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា អង្គភាពទាំង៣មាន កំលាំងអាវុធហត្ថ កំពុងនគរបាល និងកំលាំងយោធា កំពុងបំពេញការងារ នៅតាមតំបន់ក្រហមមាន តំបន់នៅក្រុងប៉ោយប៉ែត ជាតំបន់បិទខ្ទប់ យ៉ាងសកម្ម បន្ទាប់បន្សំនៅ ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ក្រុមការងារ អាជ្ញាធរ កងកម្លាំង សុខាភិបាល កំពុងបន្តពន្លឿន ស្រាវជ្រាវរកអ្នក ពាក់ព័ន្ធផ្ទាល់ប្រយោល ដើម្បីយកសំណាក់ ពិនិត្យនិងចេញលទ្ធផល នៅពេលខាងមុខនេះ។

លោកអ៊ុំ រាត្រីបានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងទៀតថាក្នុង កិច្ចប្រជុំនេះដែគឺក្នុងបំណង ត្រួតពិនិត្យការងារមួយ ចំនួនរបស់កម្លាំងមាន សមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ និងដាក់ទិសដៅបន្ត ក្នុងកិច្ចការពារជំងឺ រាតត្បាតជំងឺកូវីដ.១៩ នេះ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាតាម របាយការណ៍អំពី ស្ថានភាពនានានៅក្នុង មូលដ្ឋានរបស់ខ្លួន និងជុំវិញការវិវត្តនានា នៃជំងឺកូវីដ.១៩នៅ ក្រុងប៉ោយប៉ែតនេះ ដើម្បីយកមកពិភាក្សា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា អាចឈានទៅដល់ ការផ្តាច់ជំងឺកូវីដ.១៩ បានជោគជ័យនៅពេល ដ៏ខ្លីខាងមុខនេះ។

សូមពុកម៉ែបងប្អូនទាំង អស់ដែលរស់នៅ តំបន់បិទខ្ទប់ និងតំបន់មាន ការពាក់ព័ន្ធ និងបងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមចូលរួមធ្វើអនាម័យ ឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្ត ឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាង ដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក។

គួរបញ្ជាក់ផងដែរថាក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប្រកាសថ្ងៃទី៥ ខែឧសភាឆ្នាំ ២០២១ នេះមានអ្នកឆ្លងកូវីដ.១៩ សរុបជិត៧០០នាក់ហើយ មកទល់ពេលនេះ គ្មានអ្នកស្លាប់ គ្មានអ្នកជា កំពុងព្យាបាលនេះបើ យោងតាមអនុគណៈ កម្មការស្រាវជ្រាវជម្ងឺកូវីដ.១៩ នៃក្រសួងសុខាភិបាល ប្រកាសថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ។

លោកអ៊ុំ រាត្រី ក៏បានប្រាប់ថា ទ្រោលសភាពការណ៍ រដ្ឋបាលខេត្តខិតខំពង្រឹង គ្រប់គ្រងតំបន់បិទខ្ទប់  តំបន់ក្រហម ការនាំអ្នកសង្ស័យ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមក យកវត្ថុសំណាករក មេរោគកូវីដ.១៩ ការនាំអ្នកវិជ្ជ មានឬអ្នកជម្ងឺកូវីដ.១៩ ទៅថែទាំព្យាបាល នៅកន្លែងបានកំណត់ អស់ហើយផងដែរ ។

ក្នុងនោះ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ក៏ដូចអ្នកពាក់ព័ន្ធបាន នឹងកំពុងរៀបចំ ដំណើរការនូវមន្ទីរ ពេទ្យនិងមណ្ឌល ព្យាបាលអ្នកជម្ងឺកូវីដ.១៩ ក្នុងខេត្តបន្ទាយ មានជ័យកើន១០ កន្លែងឯណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *