រថយន្ត១គ្រឿងលួច ដឹកពលករចំនួន ១១នាក់ទៅថៃ ត្រូវនគរបាលប្រចាំ ការឈរជើងនៅ គោលដៅតេជោ ភ្នំឆ័ត្រឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ មេខ្យល់១ម្នាក់យក រថយន្ត១គ្រឿងលួចដឹក ពលករចំនួន១១នាក់ ទៅថៃ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកស្វាយចេក ឈរជើងនៅគោល ដៅខ្លោងទ្វារចូល ភូមិតេជោភ្នំឆ័ត្រ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ ការពារព្រំដែន គោកចំការគ នៃវរសេនាតូច ការពារព្រំដែន គោកលេខ៩១១ឃាត់បាន នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣ខែ ឧសភា ឆ្នាំ២០២១ បានចុះល្បាត នៅចំណុចភូមិ ដំណាក់កកោះស្រាប់ តែបានឃើញរថយន្ត១ គ្រឿងមានដឹកពលករចំនួន១១នាក់ ក្នុងគោលបំណង ឆ្លងដែនទៅប្រទេសថៃ ហើយបានធ្វើការ ឃាត់រថយន្តនិង មនុស្សយកមកធ្វើ ការសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក ស្វាយចេក ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់  ក្នុងនោះស្រីចំនួន៧នាក់ កុមារចំនួន៣នាក់ ១ឈ្មោះឡោម រិត ភេទប្រុសអាយុ ៥៥ឆ្នាំ រស់ភូមិ ឆ្អើប ឃុំរោង ស្រុកសំរោង ខេត្ត ឧត្តមានជ័យ ២ រី ចាន់ ភេទប្រុសអាយុ៤០ឆ្នាំ ៣ឈ្មោះ ស្មុត ណាង ភេទស្រីអាយុ៣៩ឆ្នាំ ប្រពន្ធរស់នៅស្រុក ព្រះនេត្រព្រះ៤ឈ្មោះ ស្មុត ស៊ូ ភេទប្រុសអាយុ ១ឆ្នាំកូនភូមិជាមួយ ៥អាន រិត ភេទស្រីអាយុ ៣២ឆ្នាំ រស់ភូមិសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៦ស្មុត ទន់ ភេទស្រីអាយុ ៣៣ឆ្នាំរស់នៅ ភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាម្ដាយ៧តៃ តាវ៉ាន់ ភេទប្រុអាយុ ២ឆ្នាំជាកូន ៧ភ្លឿង ប៉ត ភេទស្រីអាយុ២៥ឆ្នាំ ភូមិដង្កោ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៨ឃួន វ៉ាន់នី ភេទស្រីអាយុ១៨ឆ្នាំ រស់ភូមិព្រៃចង្ហាឃុំ បន្ទាយឆ្មារស្រុក ថ្មពួក ខេត្តបន្ទាយ មានជ័យ១០ហ៊ូ ចន្នី ភេទស្រីអាយុ ១៨ឆ្នាំរស់ភូមិឃុំ ជាមួយ ១១លឿម ផល្លា ភេទស្រីអាយុ១១ឆ្នាំ រស់ភូមិភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងរថយន្តម៉ាករថយន្តម៉ាក់ Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៨ពាក់ស្លាក លេខភ្នំពេញ2BB.9491 អ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។

លោកអធិការស្រុក ស្វាយចេកបានបញ្ជាក់ ថាចំពោះពលករទាំង១១នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ស្វាយចេក ដោយឡែកអ្នក បើករថយន្តដឹកជញ្ជូន ពលករនោះខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *