ផ្ទះ​ប្រជាពលរដ្ឋ ១៦​ខ្នង​រងគ្រោះស្ទើររាបដល់ដី ដោយសារខ្យល់​ កន្ត្រាក់​ភ្លៀង​កក់ខែ​ មួយ១មេធំនៅ៤ ឃុំក្នុងស្រុកស្វាយចេក

(ខេត្តបន្ទាយ​មាន​ជ័​យ)៖ ផ្ទះ​ប្រជាពលរដ្ឋ១៦​ខ្នង ​រងគ្រោះស្ទើររាបដល់ដី ដោយសារខ្យល់​ កន្ត្រាក់​ភ្លៀង​កក់ខែ​មួយ១ មេធំនៅក្នុងស្រុក ស្វាយចេកមានប៉ះពាល់ ដល់ទៅចំនួន៤ឃុំ នៅល្ងាច ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ។

លោកលឿងសុភ័ក្រ អភិបាលស្រុកស្វាយចេក បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថានៅ ល្ងាច​ថ្ងៃទី៣ ខែមេសានេះ មានភ្លៀង១មេយ៉ាងធំអមទៅ ដោយខ្យល់​កន្ត្រាក់ ​មួយបានវាយបោក បក់មកចំលើផ្ទះ ប្រជាពករដ្ឋបណ្ដាល ឲ្យខូចខាតផ្ទះចំនួន១៦ខ្នង លើឃុំចំនួន៤ឃុំ នៅស្រុកស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

លោកលឿងសុភ័ក្រ បានបញ្ជាក់ឲ្យដឹង ទៀតថា១ឃុំស្វាយចេក របើកដំបូលផ្ទះមួយខ្នង ខូចខាតស័ង្កសីជាច្រើន សន្លឹកប្រវែង៤ម៉ែត្រ ២ ឃុំតាផូ របើកដំបូលផ្ទះ ២ខ្នងខូចខាតស័ង្កសី អស់ចំនួន ៣៤សន្លឹកប្រវែង៤ ម៉ែត្រ ៣ឃុំទ្រាសរលំផ្ទះទាំង ស្រុងចំនួន៣ខ្នងខូច ខាតស័ង្កសីអស់ ៧៤ សន្លឹកប្រវែងម៉ែត ៤ ឃុំ រលួសរបើកដំបូល ផ្ទះចំនួន ១៣ ខ្នងខូចខាត ស័ង្កសីអស់ ១៨១សន្លឹកប្រវែង ៣ម៉ែត្រសរុបទាំង៤ឃុំ របើកដំបូលផ្ទះ១៦ ខ្នងរលំខូចខាតទាំងស្រុង ១ខ្នងសរុប ១៧ខ្នងខូចខាតស័ង្ក សីអស់២៩១សន្លឹក។

ក្រោយពីកើតហេតុ ហើយលោកអភិបាល ស្រុកស្វាយចេកលោក លឿងសុភ័ក្រនិងក្រុមការងារ ចុះទៅដល់ផ្ទះប្រជាពករដ្ឋ ដែលរងគ្រោះដោយខ្យល់ កន្ត្រាក់ពិនិត្យមើល ដើម្បីត្រៀមជួសជុលឲ្យ នៅពេលខាងមុខនេះ៕  ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *