ឯកឧត្តម សុខ លូ អញ្ជើញចុះត្រួត ពិនិត្យសកម្មភាព កងកម្លាំងចម្រុះ ធ្វើការបិទខ្ទប់ ក្នុងភូមិសាស្ត្រ ស្រុកស្ទោង ជាបណ្ដោះអាសន្ន និងពិនិត្យមើលទីតាំង ដែលត្រៀមសម្រាប់ទុក ដាក់អ្នកសង្ស័យ ឆ្លងជំងឺកូវីដ១៩

(​កំពង់ធំ​): នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង សហការី ចុះសួរសុខទុក្ខ និង​ត្រួតពិនិត្យ​សកម្មភាព​កងកម្លាំង​ចម្រុះ​ប្រចាំការ​នៅ​ទីតាំង​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ ស្រុក​ស្ទោង ជា​បណ្ដោះ​ម​អាសន្ន ដែល​បាន​រកឃើញ​មាន​ហានិភ័យ​ខ្ពស់ នៃ​ការចម្លង និង​ការឆ្លង រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ តាម​ចំណុច​គោលដៅ​នានា នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ហាមឃាត់​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ មិន​ឲ្យ​មានការ ចេញ​-​ចូល រហូតដល់ មាន ការ ជូន ដំណឹង​នៅពេល​ក្រោយ និង ត្រួត​ពិនិត្យមើល​ទីតាំង​ជាច្រើន​កន្លែង ដើម្បី​ត្រៀម សម្រាប់​ទុកដាក់​អ្នក​សង្ស័យ ឆ្លង ជំងឺ​កូ​វីដ​១៩ ។​

​មានប្រសាសន៍​ នៅក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ក្រើនរំឭក​ ដល់​កងកម្លាំង ​ចម្រុះ​ទាំងអស់ ក្នុងអំឡុងពេល​បិទ​ខ្ទប់ ប្រជាពលរដ្ឋ គ្រប់រូប​ត្រូវបាន ហាមឃាត់​ការធ្វើដំណើរ​ ចេញពី​លំនៅឋាន លើកលែងតែ​ក្នុ ងករណី​ចាំបាច់ ហើយ ការបិទ​ខ្ទប់​ទីរួម ស្រុក​ស្ទោង​នៅពេលនេះ គឺជា​វិធានការ​មួយ ​ក្នុង​កាត់ផ្តាច់​នូវ​ការ ឆ្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​មូល ដ្ឋា​ន​នីមួយៗ ដែល​កើតចេញ ពី​ព្រឹត្តិការណ៍ ២០​កុម្ភៈ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ បាន បាន​ដាស់តឿន​ ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​សាមគ្គី​ឱ្យបាន​ល្អ ជាមួយ​កម្លាំង​សមត្ថកិច្ច ​គ្រប់​ស្ថាប័ន អាជ្ញាធរ​ដែនដី ហើយ​ត្រូវមាន​ការ ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ប្រកាន់ខ្ជាប់ នូវ​វិធាន ការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន និង​វិធានការ​ណែ នាំ​របស់​ក្រសួង សុខាភិបាល ។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បី​ជាការ​លើកទឹក ចិត្ត​ដល់​កងកម្លាំង ដែល បំពេញ តួនាទី ភារកិច្ច​របស់ខ្លួន ឯកឧត្តម​បាន​នាំយក​នូវ ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ ប្រើប្រាស់​ការពារ កូ​វីដ​១៩ មួយចំនួន​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *